ចិន៖ កាលពីព្រឹកថ្ងៃអាទិត្យ សប្តាហ៍កន្លងទៅនេះ ដំរីចុះប្រេងមួយក្បាល ត្រូវបានគេរាយការណ៍ បានដើរអុកឡុកពេញផ្លូវ បំផ្លិចបំផ្លាញរថយន្ត និងផ្ទះសំបែងអ្នកភូមិស្រុក ក្នុងតំបន់ទីប្រជុំជន Meng’a ភាគខាងត្បូងខេត្ត Yunnan ប្រទេសចិន ក្រោយមួម៉ៅរកដំរីញីរួមសង្វាក់មិនបាន ដែលបង្កជាការភ្ញាក់ផ្អើលតែម្តង។

ដំរីចុះប្រេងដើរអុកឡុកពេញផ្លូវ

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ដំរីចុះប្រេងខាងលើនេះ ត្រូវបានគេប្រទះឃើញ ដើរអុកឡុកពេញដងផ្លូវ ដោយនៅក្នុងនោះ វាបានបំផ្លាញរថយន្តអស់ចំនួន ៩គ្រឿង បំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋ និងហាងទំនិញអស់ជាច្រើនទៀតផងដែរ។

តាមការអះអាងពីមន្រ្តីព្រៃឈើក្នុងតំបន់ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ដំរីឈ្មោលមួយក្បាលនេះ ត្រូវបានគេដេញចេញពីហ្វូង បន្ទាប់ពីវាស្វែងរកដំរីញីរួមសង្វាក់មិនបាន រហូតកើតទៅជាកំហឹងមួម៉ៅខ្លាំង ដើរអុកឡុកយ៉ាងវឹកវរពេញផ្លូវបែបនេះតែម្តងទៅ។

ដំរីចុះប្រេងដើរអុកឡុកពេញផ្លូវ

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក្រោយមកវាក៏ត្រូវបានខាងមន្រ្តីព្រៃឈើ គៀកចូលហ្វូងក្នុងព្រៃវិញ បន្ទាប់ពីបានអុកឡុកបំផ្លិចបំផ្លាញអស់ពេលប្រមាណជា ៣០នាទីរួច។

គួរឲ្យដឹឹងថា ជុំវិញនឹងករណីនេះ ប្រភពរាយការណ៍បានឲ្យដឹងផងដែរថា ពុំមាននរណាម្នាក់បានរងរបួសក្នុងហេតុការណ៍មួយនេះឡើយ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺបានរងការខូចខាតរថយន្ត និងផ្ទះសំបែងអស់មួយចំនួនធំ៕

ទស្សនាវីដេអូខាងក្រោម៖  

ដំរីចុះប្រេងដើរអុកឡុកពេញផ្លូវ
ដំរីចុះប្រេងដើរអុកឡុកពេញផ្លូវ
ដំរីចុះប្រេងដើរអុកឡុកពេញផ្លូវ
ដំរីចុះប្រេងដើរអុកឡុកពេញផ្លូវ
ដំរីចុះប្រេងដើរអុកឡុកពេញផ្លូវ
ដំរីចុះប្រេងដើរអុកឡុកពេញផ្លូវ
ហ្វូងសត្វដំរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]