ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបច្បាស់រួចមកហើយថា តារាចម្រៀងជើងចាស់លោក សាន ផានិត នាពេលបច្ចុប្បន្ននេះកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រស្ទើរតែគ្រប់មជ្ឈដ្ឋានទៅលើបទចម្រៀងថ្មីៗរបស់លោក ដែលទើបតែចេញក្នុងមួយរយៈពេលចុងក្រោយនេះ។

ហើយអ្វីដែលពិសេសជាងនេះគឺតារាចម្រៀងជើងចាស់លោក សាន ផានិត ក៏ត្រូវបានអ្នកសិល្បៈជំនាន់ក្រោយគោរពរាប់អាន និងយកគំរូតាមជាច្រើននាក់ផងដែរ ព្រោះលោកតែងតែផ្តល់ដំបូន្មាន និងជួយលើកទឹកចិត្តដល់អ្នកសិល្បៈជំនាន់ក្រោយដូចគ្នា ដែលមានចិត្តស្រលាញ់ពិតទៅលើវិស័យនេះ។

សាន ផានិត

ជាក់ស្តែងកាលពីពេលថ្មីៗនេះលោក សាន ផានិត ក៏បានជួបជាមួយតារាចម្រៀងកំពូលទើសលោក ម៉ៃ សុគន្ធ ហើយលោកក៏បានធ្វើសំណើមួយសុំឱ្យលោក ម៉ៃ សុគន្ធ បន្ថយការទើសសិល្បករគ្នាឯងបន្តទៅទៀត ព្រមទាំងសរសើរថា ពេលនៅខាងក្រៅតារាចម្រៀងលោក ម៉ៃ សុគន្ធ ក៏ជាមនុស្សម្នាក់ដែលគួរឱ្យស្រលាញ់ រួសរាយ កំប្លែង ស្លូត ព្រមទាំងស្គាល់ចាស់ស្គាល់ទុំបានយ៉ាងល្អទៀតផង។

ដោយលោក សាន ផានិត ក៏បានសរសេររៀបរាប់ទៅកាន់លោក ម៉ៃ សុគន្ធ នៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖ 

«ជួប ម៉ៃ សុគន្ធ យប់មិញ ប្អូនទទួលសំណើខ្ញុំមួយ ចាប់ពីថ្ងៃនេះទៅកាត់បន្ថយការទើសសិល្បករគ្នាឯងណាមួយ ដែលគាត់ខំបញ្ចញស្នាដៃច្នៃប្រឌិតថ្មីៗ តែមិនបានល្អស្តង់ដារ ដោយសារតែភាពជ្រាំដែលវាជាសត្រូវធំបំផុតសម្រាប់ទស្សនិកជន អ៊ីចឹងអាចជាហេតុផលម្នាក់ៗខំ Update ឱ្យប្លែក តែធ្វើមេ្តចបើខំដែរតែវាភ្លាវ ចឹងប្អូនអាចទើសក្នុងនាមស្ថាបនាដោយប្រើភាសាក្នុងនាមរៀមច្បងតាមការគួរណាមួយពីរោះស្តាប់ ធ្វើម៉េចកុំឱ្យការទើសក្នុងនាមស្ថាបនារបស់យើងក្លាយជាសត្រូវឆ្លើយឆ្លងពាក្យអសុរសយកបណ្តាញសង្គមLive សរសេរ Status និងផលិតបទចម្រៀងជេគ្នាដាច់ខាត តាមពិត ម៉ៃ សុគន្ធ ជួបខាងក្រៅជាមនុស្សគួរឱ្យស្រលាញ់ រួសរាយ កំប្លែង ស្លូត ស្គាល់ចាស់ស្គាល់ទុំតើ! ហើយប្អូនក៏មានហ្វេនគាត់ច្រើនដែរពេលប្អូនឡើងឆាកជាក់ស្តែង»

ឃើញសរសើរ និងលើកទឹកចិត្តបែបនេះហើយ តារាចម្រៀងលោក ម៉ៃ សុគន្ធ ក៏មិនបង្អង់យូរដែរ ប្រញាប់ឆ្លើយតបទៅលើសារបស់លោក សាន ផានិត នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា៖

«អរគុណរៀមច្បង គោរព និងស្រលាញ់ចម្រៀងបងយូរហើយ តាំងពីមិនទាន់ចូលសិល្បៈមកម៉្លេះ ជាពិសេសបទ «ក្នុងរាត្រីនេះ» ស្តាប់មិនចេះណាយ»

នេះបង្ហាញពីការមានទំនាក់ទំនងគ្នាយ៉ាងល្អសម្រាប់តារាចម្រៀងទាំងពីរដួង ដែលក៏ធ្វើឱ្យអ្នកស្រលាញ់ពេញចិត្តលោកមានភាពសប្បាយរីករាយយ៉ាងខ្លាំងផងដែរ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

សាន ផានិត
សាន ផានិត
ម៉ៃ សុគន្ធ
ម៉ៃ សុគន្ធ
សាន ផានិត និង ម៉ៃ សុគន្ធ
សារបស់ សាន ផានិត និង ម៉ៃ សុគន្ធ នៅលើហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ