កំពង់ធំ៖ កាលពីយប់ថ្ងៃទី30 ខែមករា ឆ្នាំ2013 វេលាម៉ោង2,45នាទីទៀបភ្លឺ មានរថយន្ត 3គ្រឿង អ្នកបើកបរស្លៀកពាក់ស៊ីវិល បានបើកចេញមក កាក់រថយន្ត ប្រជាពលរដ្ឋ ដែលគាត់ធ្វើដំណើរតាមផ្លូវជាតិលេខ6 មកដល់ស្ពានកំពង់ថ្ម ស្រាប់មានរថយន្ត២គ្រឿងដេញតាមគាត់ ហើយរថយន្ត លុច្សស៊ីស RX.300 បិទផ្លូវពីមុកនៅលើស្ពាន ធ្វើឲ្យគាត់មានការភ័យខ្លាចជាខ្លាំង ស្មានតែក្រុមចាប់ជំរិត ខណៈគាត់ធ្វើដំណើរ ទៅសួរសុខទុក្ខកូនគាត់ ដែល សម្រាលកូន នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

តាមការឲ្យដឹងពីមន្ត្រីនគរបាល ដែលមានប៉ុស្តិ៍នៅក្បែនោះ គាត់បានចេញមកមើលហេតុការណ៍ ហើយស្គាល់រថយន្តនោះ ជារបស់មេព្រៃសង្កាត់ បារាយណ៍ ឈ្មោះ ឈៀត ជាអ្នកបើក ហើយរថយន្តកាមរីគូទហើម ឈ្មោះ ពេជ្រ ជានាយរងសង្កាត់រដ្ឋបាលព្រៃឈើ តាំងក្រសាំង ជាអ្នកដេញពី ក្រោយ និងរថយន្តមួយគ្រឿងទៀត ម៉ាកកាមរីគូទស្វិត ពណ៌ទឹកសមុទ្រ ដែលមានស្លាកលេខ 6070 ជាអ្នកដេញគៀបពីក្រោយ ឈ្មោះ ប្រាក់ ប្រាថេត ជាបុគ្គលិកអង្គការឃ្លាំមើលកម្ពុជា ហើយប្រជាពរដ្ឋតែងរិះគន់ ដល់ក្រុមអ្នកដេញកាក់រថយន្ត ទាំងយប់ទាំងថ្ងៃ តែងតែបង្កគ្រោះថ្នាក់ចរាចរ ជាញឹកញាប់ តែមិនដែលឃើញអាជ្ញាធរ ណាមានវិធានការ ឬក៏ចំណាត់ការអ្វីសោះឡើយ ។

តាមប្រភព ពីប្រជាពរដ្ឋនិយាយថា ឈ្មោះ ប្រាក់ ប្រាថេត ជាញឹកញាប់ ច្រើនតែដេញកាក់រថយន្ត ដឹកកូនឈើ ឬអុស ហើយតែងតែបង្កគ្រោះថ្នាក់ ចរាចរដល់អ្នកធ្វើដំណើរតាមផ្លូវ តែអាជ្ញាធរនៅតែបណ្ដោយឲ្យធ្វើតាមចិត្តដដែល ។

ប្រភពមួយបានរិះគន់ ឈ្មោះ ពេជ្រ ថា តាំងពីបានឡើងជានាយរងសង្កាត់មក មិនដែលឃើញចុះទៅធ្វើការឯណាទេ ឃើញតែសំកុក ចាំតែដេញ រថយន្តនៅតាមថ្នល់ យកលុយតែប៉ុណ្ណោះ ។ ប្រជាពលរដ្ឋរិះគន់ខ្លាំងជាងគេនោះ គឺអង្គការឃ្លាំមើលកម្ពុជាថា តួនាទីធ្វើអ្វីខ្លះ បានឃើញតែដេញរថយន្តដឹកឈើ ឬកូនឈើ បន្តិចបន្តួចយកតែលុយ ធ្វើឲ្យប្រជារាស្ត្រក្តៅក្រហាយរាល់ថ្ងៃនោះ។

សូមបញ្ជាក់ថា អង្គការឃ្លាំមើលកម្ពុជា មានស្នាក់ការចាំយកលុយពីរ៉ឺម៉កធ្យូង រថយន្តដឹកកូនឈើ នៅចំណុចភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ហើយប្រជាពលរដ្ឋ សូមសំណូមពរដល់លោកអភិបាលស្រុក ហាក់ មុងហួត ជួយមានវិធានការលុបបំបាត់ផង៕

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]