ក្រុងព្រះសីហនុ៖ ទន្ទឹមនឹងវេលារៀបការ កាន់តែកៀកខិតជិតចូលមកដល់ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា កាន់តែបង្ហាញភាពផ្អែមល្ហែម ជាមួយអនាគតស្វាមី ដោយភាគច្រើន ពួកគេទាំងពីរតែងតែឆ្លៀតពេលទំនេរពីការងារ នាំគ្នាទៅដើរលេងកម្សាន្តលំហែអារម្មណ៍ នៅតាមតំបន់រមណីយដ្ឋានស្អាតៗតាមខេត្ត ក៏ដូចជានៅក្រៅប្រទេសជាដើម។

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញា ឱក សុគន្ធកញ្ញ និងអនាគតស្វាមីរបស់នាង ទើបតែដឹកដៃគ្នា ទៅដើរលេងលំហែកាយ នៅលើទឹកដីសៀមរាប ក្នុងរីសតបែបធម្មជាតិមួយកន្លែង ដែលប្រកបទៅដោយ សម្រស់ធម្មជាតិ ស្រុកស្រែចម្ការ យ៉ាងស្រស់ថ្លា ខ្យល់អាកាសបរិសុទ្ធ ត្រជាក់ចិត្តតែម្តង។

មិនតែប៉ុណ្ណោះ ខណៈពេលត្រឡប់មកវិញ មិនទាន់ទាំងបានប៉ុន្មានថ្ងៃផងដែរ ស្រាប់តែថ្ងៃនេះ អនាគតកូនក្រមុំកូនកម្លោះ ត្រៀមដឹកដៃគ្នាចូលរោងការមួយគូនេះ ក៏បានដឹកដៃគ្នា ទៅដើរលេងលំហែកម្សាន្តបន្ត នៅលើកោះឬស្សី ទឹកដីព្រះសីហនុ យ៉ាងរ៉ូមែនទិក តែ២នាក់ថែមទៀតផងដែរ។

គួររំឮកផងដែរ តារាស្រី ឱក សុគន្ធកញ្ញ និងអនាគតស្វាមី ដែលប្អូនប្រុសថៅកែហង្សមាសរូបនេះ នឹងដឹកដៃគ្នាចូលរោងការសិរីមង្គលតាមប្រពៃណីខ្មែរ នៅក្នុងខែឧសភាខាងមុខនេះហើយ ចំពោះថ្ងៃខែច្បាស់លាស់ គឺអ្នកទាំងពីរមិនបានបញ្ជាក់ជាផ្លូវការ នៅឡើយនោះទេ៕

ឱក សុគន្ធកញ្ញ និងអនាគតស្វាមី មកលំហែរកាយលើកោះឬស្សី
ឱក សុគន្ធកញ្ញ និងអនាគតស្វាមី មកលំហែរកាយលើកោះឬស្សី
ឱក សុគន្ធកញ្ញ និងអនាគតស្វាមី មកលំហែរកាយលើកោះឬស្សី
ឱក សុគន្ធកញ្ញ និងអនាគតស្វាមី មកលំហែរកាយលើកោះឬស្សី
រូបថតកាលពី សុគន្ធកញ្ញ និងអនាគតស្វាមី មកដើរលេងនៅសៀមរាប
រូបថតកាលពី សុគន្ធកញ្ញ និងអនាគតស្វាមី មកដើរលេងនៅសៀមរាប
រូបថតកាលពី សុគន្ធកញ្ញ និងអនាគតស្វាមី មកដើរលេងនៅសៀមរាប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា