អាមេរិក៖ ខណៈពេលនេះ តារាចម្រៀងកំពុងឡើងកូដខ្លាំងប្រចាំផលិតកម្មថោនកញ្ញា ស៑ូ សុីរីកា ត្រូវបានគេអះអាងថា ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទឹកដីអាមេរិក ដោយការសម្ដែងរបស់នាងមិនត្រឹមតែជនជាតិខ្មែរប៉ុណ្ណោះទេ សូម្បីតែជនបរទេសដែលមានខ្លះជាមន្ត្រីទូតក៏មកទស្សនាយ៉ាងណែនៗគ្រប់ Show ដែរ។ អ្វីដែលគួរសរសើរទៅទៀត គឺនាងមិនស្ងាត់បទផ្ទុះក្នុងស្រុកនោះឡើយ ដោយសារតែក្នុងពេលនេះ ២ បទរបស់នាងក៏ទទួលការបានការគាំទ្រមិនធម្មតា។

កញ្ញា ស៊ូ ស៊ីរីកា ច្រៀងនៅអាមេរិក

ប្រភពពីសហរដ្ឋអាមេរិកបានថ្លែងបញ្ជាក់ថា ស៑ូ សុីរីកា ទើបតែមានឱកាសសម្ដែងជាលើកដំបូងនៅលើទឹកដីអាមេរិកប៉ុណ្ណោះ ប៉ុន្តែតារាស្រីរូបនេះកញ្ឆក់បានការគាំទ្រគួរឱ្យសរសើរ។ ៦ លើកដែលនាងបានសម្ដែងចាប់តាំងពីទៅដល់ ស្ទើរមិនមានការសម្ដែងលើកណា ដែលអ្នកទស្សនាមិនសុំថែមកៅអីនោះទេ ដោយសារតែម្នាក់ៗជាប់ចិត្តនឹងរូបសម្រស់ និងទេពកោសល្យច្រៀងរាំរបស់នាង។ 

ប្រភពពីអ្នកទៅចូលរួមទស្សនាការសម្ដែងដោយផ្ទាល់របស់នាងនៅលើទឹកដីអាមេរិក សុទ្ធតែលាន់មាត់សរសើរថា នាងជាតារាចម្រៀងខ្មែរ ដែលអាចបកស្រាយបានលន្លង់លន្លោចទាំងបទមនោសញ្ចេតនាជាភាសាខ្មែរ និងបរទេស ខណៈដែលបទចម្រៀងជាចង្វាក់រាំៗ ដែលនាងបកស្រាយក៏ពោរពេញដោយស្ទីលក្រមិចក្រមើម ធ្វើឱ្យអ្នកមកទស្សនាដោយផ្ទាល់ជាប់ចិត្ត។ ម្នាក់ៗនិយាយថា ស៑ូ សុីរីកា ពិតជាមានប្រជាប្រិយភាពខ្លាំងមែនសម្រាប់ការបង្ហាញខ្លួនមកសម្ដែងនៅលើទឹកដីអាមេរិកលើកនេះ ប៉ុន្តែនាងបែរជាបដិសេធនៅពេលមានការទទូចឱ្យនាងបន្តសម្ដែងឱ្យបានលើសកំណត់ទៅវិញ។ អ្នកធានាយកនាងទៅច្រៀងបង្ហើបថាញញឹមបិទមាត់មិនជិតនោះទេ ដោយបានទាំងសរសើរថានាងគឺជាតារាល្បីមកពីកម្ពុជាតែម្នាក់ ដែលចេះសម្របតាមបរិយាសដោយតស៑ូច្រៀងបំពេញតាមសំណូមពរអ្នកគាំទ្រ សូម្បីតែលើសម៉ោងសម្រាក។

អ្វីដែលគេកត់សម្គាល់ឃើញស្របនឹងការគាំទ្រនៅលើទឹកដីអាមេរិក ប្រជាប្រិយភាពរបស់នាងក្នុងស្រុកក៏មិនអន់នោះដែរ ដោយបទ «ម៉ាឌីហ្សុនឈូសស្បែកជើង» របស់នាង ត្រូវគេឃើញចាក់បន្លឺយ៉ាងកងរំពងនៅតាមស្តង់តាំងលក់ផលិតផល និងក្នុងវេទិការាំលេងក្នុងមង្គលការនានា ស្របគ្នាដែលបទចម្រៀងនេះក៏មានអ្នកចូលស្ដាប់ច្រើនមិនធម្មតា នៅលើបណ្ដាញយូធូប។ ស៑ូ សុីរីកា មិនត្រឹមតែកន្ត្រាក់បានអ្នកនិយមទឹកដមសម្លេងរបស់នាងក្នុងបទ «ម៉ាឌីហ្សុនឈូសស្បែកជើង» តែមួយបទប៉ុណ្ណោះទេ សូម្បីតែបទប្រភេទមរតកដើម ដូចជាបទ «ចាស់ហើយលោកប្ដី» ដែលនាងបកស្រាយរួមគ្នាជាមួយលោក ម៉ៅ ហាជី ក៏ត្រូវគេបន្លឺតាមវិទ្យុ និងទីសាធារណៈ ដែលធ្វើឱ្យតារាស្រីរូបនេះ ត្រូវគេកត់សម្គាល់ថា ខ្លាំងក្នុងការក្រសោបការគាំទ្រនៅក្រៅប្រទេស និងនៅក្នុងស្រុកនៅក្នុងពេលនេះ។ ល្បីថា ស៑ូ សុីរីកា ក៏មានកន្លង់ៗចង់ឆាបបេះដូងនៅលើទឹកដីអាមេរិកមិនណយដែរ តែនាងមិនព្រមអើពើ៕

កញ្ញា ស៊ូ ស៊ីរីកា ច្រៀងនៅអាមេរិក
កញ្ញា ស៊ូ ស៊ីរីកា ច្រៀងនៅអាមេរិក
កញ្ញា ស៊ូ ស៊ីរីកា ច្រៀងនៅអាមេរិក
កញ្ញា ស៊ូ ស៊ីិរីកា ច្រៀងនៅអាមេរិក
កញ្ញា ស៊ូ ស៊ីរីកា ច្រៀងនៅអាមេរិក
កញ្ញា ស៊ូ ស៊ីរីកា ច្រៀងនៅអាមេរិក
កញ្ញា ស៊ូ ស៊ីរីកា ច្រៀងនៅអាមេរិក
កញ្ញា ស៊ូ ស៊ីរីកា
កញ្ញា ស៊ូ ស៊ីរីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ូ ស៊ីរីកា