ប្លែកពីគេ! បុរសម៉ាប់ៗមានសង្ឃឹមហើយ សូ៊ ស៊ីរីកា ទម្លាយថា ចូលចិត្តបែបនេះ (មានវីដេអូ)

//s9.kh1.co/34/34aae280dc6e3e4c349657b548a35f7c1a01aba4.jpg
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

អាយដលចំណូលចិត្តរៀងប្លែក មិនមែនបុរសសាច់ដុំ តែ ស៊ីរីកា បង្ហើបថាពេញចិត្តបុរសម៉ាប់ៗ។

ភ្នំពេញ៖ ពិតណាស់ តារាចម្រៀងស្រី កញ្ញា ស៊ូ ស៊ីរីកា ជាអ្នកសិល្បៈមួយរូបដែលពោពេញទៅដោយសមត្ថភាព ទេពកោសល្យ​ ជាពិសេសគឺទឹកសមសម្លេងដ៏ពិរោះក្រអួនក្រអៅ អាចរណ្ដុំចិត្តអ្នកស្ដាប់ឲ្យអន្លង់អន្លោចតាម។ មិនតែប៉ុណ្ណោះ ថែមទាំងអាចបកស្រាយជាភាសារបរទេសបានយ៉ាងល្អទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកមើលពីជីវិតឯកជនរបស់ កញ្ញា វិញ មកទល់បច្ចុប្បន្ន តារាស្រីរូបនេះមិនទាន់ដែលបានបង្ហាញមុខដៃគូណាមួយនៅឡើយទេ ខណៈដែលអ្នកសិល្បៈរួមជំនាន់ខ្លះក៏មានគ្រួសាររៀងខ្លួនអស់ទៅហើយ។ 

ដោយឡែក ស្រាប់តែពេលថ្មីៗនេះ ស៊ីរីកា បានចូលរួមនៅក្នុងកម្មវិធីមួយ ថែមទាំងបានទម្លាយពី ប្រភេទបុរសដែលខ្លួនប្រាថ្នា ដើម្បីយកមកធ្វើជាគូជីវិតទៀតផង។ ដោយក្នុងនោះ ហ្វេនៗហាក់ចម្លែកចិត្តបន្តិចដោយ តារាស្រីរូបនេះបានបង្ហើបថា នាងចូលចិត្តប្រភេទបុរសមានសាច់ម៉ាប់ៗ ថែមទាំងមានខ្លាញ់ក្បាលពោះទៀត ជាងនេះទៅទៀតគឺ ចេះស្រលាញ់មើលថែយល់ចិត្ត និងមិនប្រច័ន្ទពេក ហើយចេះស្រលាញ់គោរពគ្រួសារនាងផងដែរ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ស៊ូ ស៊ីរីកា 
ស៊ូ ស៊ីរីកា 
ស៊ូ ស៊ីរីកា 
ស៊ូ ស៊ីរីកា 
ស៊ូ ស៊ីរីកា 
ស៊ូ ស៊ីរីកា 
ស៊ូ ស៊ីរីកា 
ស៊ូ ស៊ីរីកា 
វីដេអូ
ស៊ូ ស៊ីរីកា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T