កាលពីពេលថ្មីៗនេះតារាសម្ដែង បាប៊ី (Barbie Hsu) ដែលប្រិយមិត្ដធ្លាប់តែស្គាល់ សាន់ឆាយ នោះគឺបានទទួលពាក្យចាមអារ៉ាមសាជាថ្មី ចំពោះរឿងមានផ្ទៃពោះ។

យោងទៅតាមសារព័ត៌មានរបស់ម៉ែលឌេលី បានឲ្យដឹងថា មានអ្នករាយការណ៍សំងាត់ពី ទំនាក់ទំនងគូស្នេហ៍មួយគូនេះថា បាប៊ី និងប្ដីរបស់នាង គឺ វ៉ាង( Wang Xiaofei) កំពុងតែនៅប៉េកាំង និយាយពីវិធីសាស្ដ្រក្នុងការមានផ្ទៃពោះ។ យ៉ាងណាមិញ តារាស្រីនេះ បានធ្វើការបដិសេធក្នុងការចូលរួមកម្មវិធី ដូចជាកម្មវិធីទូរទស្សន៍ Jiangsu ដែលនាងតម្រូវឲ្យចូលរួម ជាមួយនឹងក្រុម F4 ។

នៅក្នុងនេះផងដែរ តាំងពីអ្នកទាំងពីរ បានរៀបការជាមួយគ្នានៅឆ្នាំ ២០១១ ខែមិថុនា បាប៊ី ដែលមានអាយុ ៣៦ឆ្នាំនេះ បានព្យាយាម ធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យមានផ្ទៃពោះ។ មួយវិញទៀត បាប៊ីធ្លាប់ជាមនុស្សដែលតមអាហារ បែរជាប្រែប្រួលគឺគិតតែញ៉ាំ និងឡើងទំងន់ថែមទៀត។

ទោះជាយ៉ាងណា កាលពីមួយរយៈពេលមុន នាងធ្លាប់ត្រូវបានម្ដាយក្មេកគឺ ហ្សេន (Zhang Lan) ដែលជាអ្នករកស៊ីបើកភោជនីយដ្ឋាននៅប្រទេសចិន ធ្វើការគំរាមគំហែង ប្ដីរបស់នាងឲ្យជ្រើសរើសរវាង ម្ដាយនិងប្រពន្ធ បើសិនជា បាប៊ីមិនអាចបង្កើតកូនបាន៕



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]