កំពង់ចាម៖ កាលពីពេលថ្មីៗនេះ បណ្តាអ្នកលេងតាមបណ្តាញសង្គមជាច្រើននាក់ ពិតជាមានអារម្មណ៍សោកស្តាយ និងក្តុកក្តួលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងដ៏សោកសៅវេជ្ជបណ្ឌិតស្ម័គ្រចិត្តមកពីប្រទេសបារាំងម្នាក់ បានស្លាប់នៅលើទឹកដីកម្ពុជា ស្របពេលដែលមកជួយមើលជំងឺអ្នកក្រីក្រនៅខេត្តកំពង់ចាម។

តាមរយៈដំណឹងមួយនេះ មហាជនជាច្រើនពិតជាក្តុកក្តួលនៅក្នុងចិត្តជាខ្លាំង ព្រោះមិននឹកស្មានថាលោកខំជួយដល់ប្រជាជនខ្មែរ តែបែរជាជួបរឿងអកុសល បានកើតជំងឺបេះដូងដើរញាប់ ត្រូវស្លាប់បាត់បង់ជីវិតនៅលើទឹកដីកម្ពុជា ខណៈពេលដែលមានគ្រូពេទ្យ ស្ម័គ្រចិត្ត ជនជាតិបារាំង ៩នាក់ផ្សេងទៀត ខិតខំជួយព្យាបាលយ៉ាងស្វាហាប់។

បន្ថែមពីនេះទៅទៀត យោងតាមគណនីហ្វេសប៊ុក  អភិបាលខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន បានបន្ថែមយ៉ាងច្បាស់ទាក់ទងពីរឿងនេះថា៖«ស្ម័គ្រចិត្តមកព្យាបាលឲ្យគេ បែរជាកើតជំងឺស្លាប់ខ្លួនឯងទៅវិញ។លោកដុកទ័រ PATRICK ជនជាតិបារាំង រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ៥០នាក់ផ្សេងទៀត បានមកពិនិត្យព្យាបាលជំងឺ ជូនប្រជាជនក្រីក្រ នៅខេត្តកំពង់ចាម។ អកុសល លោក ដុកទ័រ កើតជងឺបេះដូងដើរញាប់ ព្យាបាលដោយគ្រូពេទ្យ ស្ម័គ្រចិត្ត បារាំង៩នាក់ផ្សេងទៀតអត់ធូ បញ្ជូនទៅពេទ្យខេត្តកំពង់ចាម អត់ធូ បញ្ជូនបន្តទៅពេទ្យ កាលម៉ែត្រ គាត់ទទួលមរណភាព ពិតជាសោកសង្រេងខ្លាំងណាស់។ សូមបួងសួងអោយវិញ្ញាណខន្តលោក ដុកទ័រ បានទៅកាន់សុគតិភព»។

ក្រោយពីបានឃើញសារ ក៏ដូចជារូបភាពដំណឹងដ៏ទុក្ខសោកមួយនេះ មហាជនជាច្រើនពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលលោកបានបាត់បង់ជីវិតទៅ នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលបានជួយដល់ ប្រជាជនខ្មែរជាច្រើនរូបមកហើយ៕

ខ្មែរឡូត សូមចូលរួមរំលែកទុក្ខ!!

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ទិដ្ឋភាពពិធីបុណ្យដុកទ័រ PATRICK ជនជាតិបារាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]