ភ្នំពេញ៖ បើនិយាយពីពិធីការនីជើងចាស់ អ្នកនាង យុគ ចិន្តា និងអ្នកនាង គង់ សុជាតិ ប្រិយមិត្តមួយចំនួន ច្បាស់ជាជ្រាបហើយថា តារាទាំងពីរដួងនេះមានប្រជាប្រិយភាព និងមានសម្រស់ស្រស់ស្អាតប៉ុណ្ណានោះ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ស្រាប់តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម នៅពេលដែលឃើញអ្នកទាំងពីរ ប៉ះគ្នាជាលើកដំបូងនៅលើឆាកតែមួយ ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍មិនតិចនាក់នោះទេ។

ក្នុងនោះ សម្រាប់រូបភាពជាច្រើនសន្លឹក ដែលទើបតែបង្ហោះនោះដែរ អ្នកគាំទ្រសង្កេតឃើញថា សម្រស់របស់អ្នកទាំងពីរ ពិតជាលេចធ្លោ និងស្រស់ស្អាតខ្លាំង ដែលធ្វើឲ្យមហាជនជាច្រើន នាំគ្នាលាន់មាត់សរសើរស្ទើរតែមិនដាច់ពីមាត់ ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រ ក៏កំពុងតែពិបាកនឹងបែងចែកថា រវាងអ្នកទាំងពីរ តើម្នាក់ណាមានសម្រស់ស្រស់ស្អាតជាងគេនោះ។

យ៉ាងណាក្តី កុំឲ្យខាតពេលយូរ ប្រិយមិត្តអ្នកអានទាំងអស់គ្នា ជួយដាក់ពិន្ទុទៅមើល ថា រវាងពិធីការិនីជើងចាស់ អ្នកនាង គង់ សុជាតិ និងអ្នកនាង យុគ ចិន្តា តើម្នាក់ណាមានស្រស់លេចធ្លោជាងគេនៅឈុតពណ៌ខៀវនេះ?

កុំឲ្យខាតពេលយូរ តាមដានខាងក្រោម៖

យុគ ចិន្តា
យុគ ចិន្តា
គង់ សុជាតិ
គង់ សុជាតិ
សុជាតិ និង ចិន្តា
សុជាតិ ជា វិបុល និង ចិន្តា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា