ភ្នំពេញ៖ កាលពីពេលកន្លងទៅនេះ បទថ្មីរបស់តារាចម្រៀងកញ្ញាសោភា ទេពី ត្រូវបានមហាជនជាច្រើនបានសរសើរគ្រប់គ្នា ក្រោយនាងបានបញ្ចេញក្បាច់រាំក្នុង ចង្វាក់ភ្លេងប្លែកពីគេ ដោយមានការច្នៃឡើងជាមួយនឹងចង្វាក់ប្រពៃណី ច្នៃជាមួយល្ខោនយីកេ និង Hip Hop ដែលបង្កប់ជាមួយនឹងអត្ថន័យយ៉ាងល្អ។

មិនបានប៉ុន្មានផង នៅពេលនេះMV បទមួយនេះក៏បានចេញជាផ្លូវការ ដែលទទួលបានការគាំទ្រខ្លាំងពីមហាជនជាច្រើន ព្រោះតាមរយៈរូបភាពនៅក្នុងនោះ ពិតជាស្អាត ដោយមានការធ្វើឡើងបង្កប់នូវ សិល្បៈបុរាណជាច្រើន មិនថាបែបប្រពៃណី បែបបុរាណ និងសម័យនោះទេ។

លើសពីនេះទៅទៀត ចំពោះក្បាច់រាំ និងចង្វាក់រាំវិញ ក៏មើលទៅប្លែកគួរឲ្យចាប់អារម្មណ៍តែម្តង រីឯការតែងខ្លួនក៏សមរម្យបង្ហាញពីវប្បធម៌របស់ខ្មែរ។តែអ្វីដែលកាន់តែពិសេសនោះគឺ បទមួយនេះបានថតនៅកន្លែងបុរាណ យ៉ាងប្លែកពីគេផងដែរ។

ក្រោយពីបានទស្សនាវីដេអូMv មួយនេះរួចមហាជនជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ហើយក៏ទទួលបានការកោតសរសើរពី សំណាក់អ្នកគាំទ្រផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

សោភា ទេពី ក្នុងបទថ្មី
សោភា ទេពី ក្នុងបទថ្មី
សោភា ទេពី ក្នុងបទថ្មី
សោភា ទេពី ក្នុងបទថ្មី
សោភា ទេពី ក្នុងបទថ្មី
សោភា ទេពី ក្នុងបទថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សោភា ទេពី