ភ្នំពេញ៖  បន្ទាប់ពីបញ្ចប់ពានរង្វាន់ AFF U-22 Championship រួចរាល់កាលពីពេលថ្មីៗ ឥលូវនេះកីឡាករយុវជនជម្រើសជាតិកម្ពុជា នឹងមានភារកិច្ចជាបន្តទៀតផងដែរ។ នាថ្ងៃទី ២២ ដល់ថ្ងៃទី ២៦នេះផ្ទាល់ កម្ពុជា នឹងមានភារកិច្ចចូលរួមប្រកួត និងរៀបចំជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ជម្រុះ AFC U-23 Championship Qualifier នៅកីឡដ្ឋានជាតិអូឡាំពិកផ្ទាល់។

ផ្ទាំងផ្សព្វផ្សាយការប្រកួត (រូបភាព៖ FFC Cambodia)
ក្រុមយុវជនអូស្រ្តាលី

កម្ពុជា ដែលជាម្ចាស់ផ្ទះស្ថិតនៅក្នុងពូល H ជាមួយអូស្រ្តាលី, កូរ៉េខាងត្បូង និងឆាយនីសតៃប៉ិ។ ដោយឡែកសម្រាប់កាលវិភាគដំបូងសម្រាប់ប្រកួតទី១ នាយប់នេះរួមមាន កូរ៉េខាងត្បូង ប៉ះឆាយនីសតៃប៉ិ វេលាម៉ោង ៥ល្ងាច និង កម្ពុជាជាម្ចាស់ផ្ទះ ត្រូវប៉ះក្រុមខ្លាំងអូស្ត្រាលី នៅវេលាម៉ោង ៨យប់។ សូមជម្រាបថា កម្មវិធីប្រកួតជម្រុះទាំងអស់ នឹងត្រូវរៀបចំប្រកួតនៅទីលានពហុកីឡដ្ឋានជាតិ។

ដោយឡែកបងប្អូនប្រិយមិត្ត និងអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងអស់ អាចទិញសំបុត្រចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋានជាតិ ដោយសំបុត្រចែកចេញជា ២ប្រភេទគឺ ប្រភេទ១ (មានដំបូល) តម្លៃ ១ម៉ឺនរៀល និងប្រភេទ២ ធម្មតា តម្លៃ ៥ពាន់រៀល៕ 

ពហុកីឡដ្ឋានជាតិអូឡាំពិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]