បរទេស៖ កីឡដ្ឋាន គឺជាទីតាំងសម្រាប់អ្នកគាំទ្រទស្សនាបាល់ទាត់ ប្រមូលផ្តុំគ្នាដើម្បីគាំទ្រកីឡាករ និងក្លិបដែលខ្លួនពេញចិត្ត។ នៅទ្វីបអឺរ៉ុបដែលជាតំបន់មានការអភិវឌ្ឍន៍ខ្លាំងជាងគេលើវិស័យបាល់ទាត់ មានលីគបាល់ទាត់រាប់រយ ចាប់ពីលីគលំដាប់កំពូល រហូតដល់លីគលំដាប់ទី២ ,ទី៣ ,ទី៤ -ល-។ បើនិយាយពីកីឡដ្ឋានវិញ អាចនិយាយបានថាមានដល់រាប់ពាន់កីឡដ្ឋានពាសពេញទ្វីបមួយនេះ។

ដោយឡែក ថ្ងៃនេះ “ខ្មែរឡូត” សូមបង្ហាញជូន ពីកីឡដ្ឋាននៅលីគបាល់ទាត់កំពូលៗនៅទ្វីបអឺរ៉ុប ដែលតូច (ផ្ទុកទស្សនិកជនបានតិច) ជាងគេ មកបង្ហាញជូនប្រិយមិត្តទាំងអស់ឱ្យបានស្គាល់។ 

តោះ! កុំឱ្យខាតពេលវេលាយូរ សូមតាមដាននៅខាងក្រោមនេះទាំងអស់គ្នា៖ 

(រូបតំណាង)

១. កីឡដ្ឋាន Van Donge & De Roo របស់ក្លិប Excelsior (លីគកំពូលហូឡង់) អាចផ្ទុកទស្សនិកជនបាន ៤,៥០០នាក់

កីឡដ្ឋាន Van Donge & De Roo

២. កីឡដ្ឋាន El Alcoraz របស់ក្លិប Huesca (លីគកំពូលអេស្ប៉ាញ) អាចផ្ទុកទស្សនិកជនបាន ៥,៥០០នាក់

កីឡដ្ឋាន El Alcoraz

៣. កីឡដ្ឋាន Im. Orla Bialego របស់ក្លិប Miedz Legnica (លីគកំពូលប៉ូឡូញ) អាចផ្ទុកទស្សនិកជនបាន ៦,២៤៤នាក់

កីឡដ្ឋាន Im. Orla Bialego

៤. កីឡដ្ឋាន Gazovik  របស់ក្លិប Orenburg (លីគកំពូលរុស្សី) អាចផ្ទុកទស្សនិកជនបាន ៧,៥០០នាក់

កីឡដ្ឋាន Gazovik

៥. កីឡដ្ឋាន Dean Court របស់ក្លិប AFC Bournemouth (លីគកំពូលអង់គ្លេស) អាចផ្ទុកទស្សនិកជនបាន ១១,៤៦៤នាក់

កីឡដ្ឋាន Dean Court

៦. កីឡដ្ឋាន Paolo Mazza របស់ក្លិប SPAL (លីគកំពូលអ៊ីតាលី) អាចផ្ទុកទស្សនិកជនបាន ១៣,០២០នាក់

កីឡដ្ឋាន Paolo Mazza

៧. កីឡដ្ឋាន Stade de la Licorne របស់ក្លិប Amiens (លីគកំពូលបារាំង) អាចផ្ទុកទស្សនិកជនបាន ១២,០៩៧នាក់

កីឡដ្ឋាន Stade de la Licorne

៨. កីឡដ្ឋាន Schwarzwald-Stadion របស់ក្លិប SC Freiburg (លីគកំពូលអាល្លឺម៉ង់) អាចផ្ទុកទស្សនិកជនបាន ២៤,០០០នាក់

កីឡដ្ឋាន Schwarzwald-Stadion

នេះគ្រាន់តែជាការបង្ហាញជូនខ្លីៗ ទៅកាន់ប្រិយមិត្តរបស់ “ខ្មែរឡូត” តែប៉ុណ្ណោះ។ បើមើលតាមរូបភាពខាងលើនេះ តើប្រិយមិត្តគិតថាកីឡដ្ឋានមួយណា តូចតែស្អាតជាងគេ??

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]