បញ្ហាកើតមុខភាគច្រើនកើតឡើងដោយសារតែកង្វះការថែទាំសុខភាពស្បែក ដោយបណ្តាលមកពីទុកឱ្យវាតោងជាប់ភាពកង្វក់លើផ្ទៃមុខដោយមិនបានធ្វើការលាងសម្អាតបានស្អាតល្អ ហើយខ្លះទៀតក៏កើតឡើងមកពីរន្ធញើសរីកធំ បណ្តាលមកស្បែកមុខដែលមានជាតិប្រេង និងអាចមកអតុល្យភាពអរម៉ូនក្នុងរាងកាយផងដែរ។។

បើទោះបីជាមានផលិតផលគីមីជាច្រើនអាចជួយព្យាបាលបញ្ហាមុខមុនបានក៏ពិតមែន តែវាក៏មិនល្អសម្រាប់ស្បែកនាពេលអនាគតដែរ ហើយការប្រើប្រាស់ផលិតផលតាមបែបធម្មជាតិក៏អាចជួយកែខៃបញ្ហាមុខមុនដែរ ដោយផ្លែឈើធម្មជាតិជាច្រើនមុខ។

ដូច្នេះថ្ងៃនេះយើងខ្ញុំ នឹងលើកយករូបមន្តផ្សំពីផ្លែល្ហុងទុំ ដែលមិនត្រឹមតែអាចជួយសម្រស់ផ្ទៃមុខឱ្យស្រស់ស្អាត ភ្លឺ រលោង ម៉ដ្ឋខៃ និងផូរផង់បាននោះទេ តែអាចព្យាបាលបញ្ហាមុខមុនបានផងដែរ ដោយវិធី ៤យ៉ាង៖

ល្ហុងទុំ

១. ល្ហុងទុំ និងទឹកឃ្មុំ

រូបមន្តនេះអាចជួយកម្ចាត់មេរោគបាក់តេរីដែលបង្កឱ្យកើតមុនបាន ថែមទាំងផ្តល់សំណើមដល់ស្បែកផងដែរ។

ការអនុវត្ត៖

- ជាដំបូងល្ហុងទុំមួយចំហៀងចិតសម្បក ឱ្យស្អាត និងកាត់ជាដុំៗតូចៗ

- បន្ទាប់មកយកល្ហុងទៅក្រឡុក លាយជាមួយនឹងទឹកឃ្មុំក្នុងបរិមាណសមល្មមស្មើគ្នាល្អ រួចយកមកលាបឱ្យសព្វផ្ទៃមុខ ឬកន្លែងណាដែលមានបញ្ហាកើតមុន ទុកចោលរយៈពេល ៤៥ ទៅ ៤៥នាទី ចាំលាងនឹងទឹកស្អាតចេញជាការស្រេច។

- អ្នកអាចអនុវត្តជាប្រចាំរហូតដល់មុខស្អាត អស់មុន។

ល្ហុងទុំ និងទឹកឃ្មុំ

២. ល្ហុងទុំ និងទឹកខ្មេះប៉ោម

- រូបមន្តនេះអាចជួយផ្តល់កម្រិត pH សមល្មមដល់ស្បែក ដែលអាចជួយព្យាបាលបញ្ហារលាកស្បែកដោយសារតែការកើតមុនបាន។

ការអនុវត្ត៖

- យកដាច់ល្ហុងទុំដែលកិន ឬក្រឡុកហ្មត់ក្នុងបរិមាណសមល្មម លាយជាមួយនឹងទឹកស្អាតបន្តិច និងទឹកខ្មេះប៉ោមបន្តិច (apple cider vinegar អាចរកបានដោយងាយនៅផ្សារទំនើប) រួចកូរចូលគ្នាឱ្យសព្វ

- បន្ទាប់មកយកក្រណាត់ស្តើងស្អាតជ្រលក់ទឹកក្តៅឧណ្ហៗ ពូតឱ្យស្ងួត រួចយកមកគ្របលើផ្ទៃមុខប្រមាណជា ២ ទៅ៣នាទី បន្ទាប់មក យកល្បាយម៉ាស់ដែលលាយរួចមកលាបពីលើក្រណាត់ដែលគ្របលើផ្ទៃមុខឱ្យសព្វ ហើយទុកចោលរហូតដល់ស្ងួតចាំយកចេញ ហើយលាងនឹងទឹកស្អាតធម្មតាជាការស្រេច។

ល្ហុងទុំ និងទឹកខ្មេះប៉ោម

៣. ល្ហុងទុំ និងក្រូច

រូបមន្តមួយនេះជួយកម្ចាត់សារធាតុកខ្វក់ចេញពីផ្ទៃមុខ រួមទាំងបញ្ហាស្បែកឡើងប្រេងដែលជាមូលហេតុបង្កឱ្យកើតមុន។

ការអនុវត្ត

- ជាដំបូងយកសាច់ល្ហុងទុំដែលក្រឡុកឱ្យហ្មត់ចំនួន ២ស្លាបព្រាបាយ លាយជាមួយនឹងទឹកក្រូចច្របាច់ស្រស់ៗចំនួន ១ស្លាបព្រាបាយកូរចូលគ្នាឱ្យសព្វ

- បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខទុកចោលរយៈពេល ២០នាទី ចាំលាងចេញនឹងទឹកស្អាត។

- អ្នកអាចអនុវត្តវាជារៀងរាល់ថ្ងៃរហូតដល់អស់បញ្ហាមុខមុន។

ល្ហុងទុំ និងក្រូច

៤. ល្ហុងទុំ និងម្សៅ Sandalwood

- រូបមន្តនេះអាចជួយកម្ចាត់កោសិកាស្បែកចាស់ៗចោល និងបណ្តេញសារធារុពុលផ្សេងៗចេញពីស្បែកផងដែរ។

ការអនុវត្ត

- យកល្ហុងទុំពាក់កណ្តាលចិតសម្បក កាត់ជាដុំៗតូចៗ រួចយកទៅក្រឡុកលាយជាមួយនឹង ម្សៅ Sandalwood ១ស្លាបព្រា (អាចរកទិញបាននៅផ្សារទំនើប) និងទឹកឃ្មុំ១ស្លាបព្រា ក្រឡុកចូលគ្នាឱ្យសព្វល្អ។

- បន្ទាប់មកយកល្បាយម៉ាស់នេះមកលាបលើផ្ទៃមុខដែលមានបញ្ហា ទុកចោលរយៈពេល ១៥នាទី រួចចាំលាងចេញនឹងទឹកស្អាតធម្មតាជាការស្រេច៕

ល្ហុងទុំ និងម្សៅ Sandalwood

អ្នកសាកល្បងទាំងអស់គ្នាណា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]