អាមេរិក៖ លោក Thomas Panek មានអាយុ៤៨ឆ្នាំ ជាជនពិការភ្នែកម្នាក់ តែថ្មីៗនេះ គាត់បានទទួលជោគជ័យក្នុងកម្មវិធីប្រកួតរត់ម៉ារ៉ាតុងមួយនៅក្នុងទីក្រុងញ៉ូវយ៉ក ដោយសារតែមានសត្វឆ្កែចិញ្ចឹម៣ក្បាលរបស់គាត់ដែលជាអ្នកនាំផ្លូវ។ នេះបើយោងតាមសារព័ត៌មានបរទេស Dailymail ចេញផ្សាយក្នុងថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៩។

លោក Thomas Panek និង សត្វឆ្កែនាំផ្លូវ

ឆ្កែចិញ្ចឹមរបស់លោក Thomas ទាំង៣ក្បាលនោះមានឈ្មោះថា Waffles, Westley និង Gus ហើយពួកវាក៏ត្រូវបានអង្គការសប្បុរសធម៌មួយដែលមានឈ្មោះថា Guiding Eyes For Blind បង្ហាត់បង្រៀនពីវិធីក្នុងការនាំផ្លូវអ្នកពិការភ្នែកផងដែរ។

គួរបញ្ជាក់ថា លោក Thomas គឺជាជនពិការភ្នែកដំបូងបង្អស់ ដែលបានបញ្ចប់ការរត់ប្រណាំងប្រភេទម៉ារ៉ាតុង ដោយមិនបានប្រើកម្លាំងឫជំនួយពីមនុស្សដទៃ តែបែរជាពឹងផ្អែកលើសត្វឆ្កែជាអ្នកនាំផ្លូវទៅវិញ។

ក្នុងថ្ងៃរត់ប្រណាំងនោះ លោក Thomas បានបញ្ចប់ការរត់ប្រណាំងចម្ងាយ ២១,០៨ គីឡូម៉ែត្រ ក្រោម ថេរវេលា ២ម៉ោងកន្លះ។ ក្នុងថ្ងៃជាមួយគ្នានោះ សត្វឆ្កែនីមួយៗអាចរត់បានក្នុងល្បឿនចន្លោះពី ៤,៨៣ ទៅ ៨,០៥ គីឡូម៉ែត្រ។

លោក Thomas Panek និង សត្វឆ្កែនាំផ្លូវ

គួររម្លឹកថា លោក Thomas ងងឹតភ្នែកតាំងពីអាយុ២០ឆ្នាំ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កន្លងមកលោក Thomas ធ្លាប់បានចូលរួមនិងបញ្ចប់ការរត់ប្រណាំងផ្សេងៗបានចំនួន ២០លើករួចដែរហើយ ដោយមានជំនួយពីការជ្រោមជ្រែងរបស់មនុស្សដទៃក្នុងអំឡុងពេលរត់។

យោងតាមប្រសាសន៍របស់លោក Thomas ផ្ទាល់បានឲ្យដឹងថា “ខ្ញុំមានអារម្មណ៍ថា ភ័យខ្លាចក្នុងការរត់ណាស់ នៅពេលដែលខ្ញុំបាត់បង់ចក្ខុវិស័យនេះ”។ 
គួរបញ្ជាក់ថា ការប្រកួតរត់ម៉ារ៉ាតុងនេះត្រូវបានគេប្រារព្ធឡើងនៅលើដងផ្លូវ Patrick’s Day ដែលមានមនុស្សជិត២ម៉ឺននាក់បានមកចុះឈ្មោះចូលរួម ដោយពួកគេតម្រូវឲ្យរត់ឆ្លងកាត់អគារ Time Square ដែលមានទីតាំងក្នុងទីក្រុងញ៉ូវយ៉ក៕   

លោក Thomas Panek និង សត្វឆ្កែនាំផ្លូវ
លោក Thomas Panek និង សត្វឆ្កែនាំផ្លូវ
លោក Thomas Panek និង សត្វឆ្កែនាំផ្លូវ
លោក Thomas Panek និង សត្វឆ្កែនាំផ្លូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]