ភ្នំពេញ៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល (Golden FX Link Capital) បានរៀបចំវគ្គបណ្ដុះបណ្តាលពិសេសមួយស្ដីពី «អត្ថប្រយោជន៍នៃការផ្សារភ្ជាប់ទីផ្សារឧបករណ៍និស្សន្ទ និងទីផ្សារអចលនទ្រព្យ» ក្នុងគោលបំណងផ្ដល់ចំណេះដឹង និងយុទ្ធសាស្រ្តដល់ភ្នាក់ងារឧបករណ៍និស្សន្ទ និងភ្នាក់ងារអចលនទ្រព្យ ក្នុងការណែនាំឱកាសវិនិយោគផ្សេងៗ ក៏ដូចជាការផ្តល់ការប្រឹក្សាយោបល់ និងសេវាកម្មប្រកបដោយវិជ្ជាជីវៈដល់វិនិយោគិន។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រារព្ធឡើងយ៉ាងជោគជ័យនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៩ ដោយមានការគាំទ្រពីក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (Cambodian Derivatives Exchange) ដែលជាក្រុមហ៊ុនសមភាគីកណ្ដាលរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ផងដែរ។

វគ្គបណ្ដុះបណ្តាលពិសេសរបស់ក្រុមហ៊ុន ហ្គោលដេន

ជាមួយនឹងបទពិសោធន៍លើទីផ្សារអន្តរជាតិជារួមប្រហែល ៦០ ឆ្នាំ លោក James Yeung និងលោក Hawk Cheng បានប្រើប្រាស់ជំនាញរបស់លោក ដើម្បីសម្រេចវត្ថុបំណងរបស់វគ្គបណ្តុះបណ្តាលនេះ។

នៅក្នុងបទបង្ហាញរបស់លោក លោក James បានពន្យល់ថា៖ 

«វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បានរីកដុះដាលឡើងវិញជាមួយនឹងការសាងសង់ជាបន្តបន្ទាប់នៃអគារខុនដូ អាផាតមិន និងអាគារការិយាល័យ។ ទំហំនៃការទិញ-លក់ ក៏ដូចជាជួលអចលនទ្រព្យក៏មានកម្រិតខ្ពស់ផងដែរ។ តាមរយៈកំណើននេះ វិនិយោគិនអាចទាញយកផលត្រឡប់ដ៏ល្អ ប៉ុន្តែពួកគេនៅតែត្រូវការសេវាកម្មពីភ្នាក់ងារក្នុងកម្រិតណាមួយ។ វិនិយោគិនជាច្រើនបានធ្វើពិពិធកម្មនៃការវិនិយោគរបស់គេរួចទៅហើយ ហើយវិនិយោគិនមួយចំនួនទៀតមានគម្រោងពង្រីកការធ្វើពិពិធកម្មបន្ថែមទៀត។ ដូច្នេះភ្នាក់ងារដែលមានពហុជំនាញ និងបានត្រៀមខ្លួនជាស្រេច នឹងអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន»។ 
វគ្គបណ្ដុះបណ្តាលពិសេសរបស់ក្រុមហ៊ុន ហ្គោលដេន

លោក James បានបន្តថា៖ 

«ដូចគ្នាទៅនឹងផលិតផលអចលនទ្រព្យដែរ ផលិតផលឧបករណ៍និស្សន្ទផ្តល់តម្លៃល្អសម្រាប់ការវិនិយោគ។ ផលិតផលឧបករណ៍និស្សន្ទ ត្រូវបាននាំយកមកប្រទេសកម្ពុជាជាផ្លូវការកាលពីប៉ុន្មានឆ្នាំមុន ហើយកំពុងមានប្រជាប្រិយភាពក្នុងចំណោមវិនិយោគិន ពីព្រោះវិនិយោគិនអាចមានជម្រើសជាច្រើនរួមមានការជួញដូរលើមាស រូបិយប័ណ្ណសំខាន់ៗ និងប្រេងឆៅ ។ល។ ដូច្នេះភ្នាក់ងារអចលនទ្រព្យ អាចណែនាំទីផ្សារឧបករណ៍និស្សន្ទដល់អតិថិជនរបស់គេ ហើយភ្នាក់ងារឧបករណ៍និស្សន្ទក៏អាចណែនាំទីផ្សារអចលនទ្រព្យដល់អតិថិជនរបស់ខ្លួនដែរ»។
វគ្គបណ្ដុះបណ្តាលពិសេសរបស់ក្រុមហ៊ុន ហ្គោលដេន

ចំពោះកត្តាហិរញ្ញវត្ថុលោក Hawk រំពឹងថា ការផ្សារភ្ជាប់ទីផ្សារឧបករណ៍និស្សន្ទ និងទីផ្សារអចលនទ្រព្យនឹងជួយភ្នាក់ងារទាំងពីរវិស័យបង្កើនប្រាក់ចំណូល។

លោក Hawk បាននិយាយថា៖ 

«យើងទាំងអស់គ្នាត្រូវតែបញ្ចេញសកម្មភាព ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមទៀតសម្រាប់អត្ថប្រយោជន៍នៃជីវិតដូចជា ផ្ទះប្រណីត ឡានទំនើប និងការធ្វើដំណើរកម្សាន្តជាដើម។ ដើម្បីសម្រេចគោលដៅនេះ ភ្នាក់ងារអចលនទ្រព្យអាចបន្ថែមការផ្ដល់សេវាកម្មជួញដូរឧបករណ៍និស្សន្ទទៅលើសេវាកម្មអចលនទ្រព្យរបស់ពួកគេ ហើយភ្នាក់ងារឧបករណ៍និស្សន្ទ ក៏អាចបន្ថែមការផ្ដល់សេវាកម្មអចលនទ្រព្យទៅលើសេវាកម្មឧបករណ៍និស្សន្ទរបស់ពួកគេដែរ។ ពួកយើងនៅក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល នឹងផ្តល់ឱ្យពួកគេនូវអ្វីដែលចាំបាច់ រួមបញ្ចូលទាំងការបណ្តុះបណ្តាលលើផលិតផល ការវិភាគទីផ្សារ និងយុទ្ធសាស្ត្រលក់»។
វគ្គបណ្ដុះបណ្តាលពិសេសរបស់ក្រុមហ៊ុន ហ្គោលដេន
វគ្គបណ្ដុះបណ្តាលពិសេសរបស់ក្រុមហ៊ុន ហ្គោលដេន

បន្ទាប់ពីបទបង្ហាញរបស់វាគ្មិន សិក្ខាកាមបានយល់ដឹងកាន់តែច្បាស់អំពីទីផ្សារឧបករណ៍និស្សន្ទ និងទីផ្សារអចលនទ្រព្យ ទំនាក់ទំនងរវាងទីផ្សារទាំងពីរនេះ និងយុទ្ធសាស្រ្តដើម្បីផ្សារភ្ជាប់ទីផ្សារទាំងពីរសម្រាប់បង្កើនឱកាស និងស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល សូមចូលទៅគេហទំព័រ www.goldenfxlink.com ។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ធ្វើជាភ្នាក់ងារណែនាំអតិថិជនរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល សូមទំនាក់ទំនងមកលេខ 023 22 6666 ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]