កោះម៉ាឌីវ៖ កាលពីម្សិលមិញនេះ បន្ទាប់ពីទំនេរដៃពីការងារសិល្បៈបន្តិច តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស បានដឹកដៃគូស្នេហ៍របស់ខ្លួន ធ្វើដំណើរកម្សាន្តដល់ទឹកដីកោះម៉ាឌីវ។

យ៉ាងណាមិញ គ្រាន់តែទៅដល់ទីនោះភ្លាម អ្នកទាំងពីរក៏មិនភ្លេចធ្វើរឿងផ្អែមល្ហែមជាមួយគ្នាដែរ ដោយពួកគេបានបង្ហោះរូបភាពស្អាតៗ ស្វីតៗ ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយ លួចច្រណែនមិនតិចនាក់នោះទេ។

ម៉្យាងវិញទៀត សម្រាប់ដំណើរកម្សាន្តលើនេះ បើតាមប្រភពមួយចំនួនបាននិយាយថា អ្នកទាំងពីរមកលើទឹកដីនេះ ដើម្បីថតរូបសម្រាប់ Pre-Wedding សម្រាប់ថ្ងៃពិសេសរបស់ពួកគេ ក្នុងពេលឆាប់ៗខាងមុខនេះ។

ទោះជាយ៉ាងណាក្តី សម្រាប់រូបភាពស្អាតៗ និងស្វីតៗនៅលើកោះម៉ាឌីវនេះដែរ មានអ្នកគាំទ្រ នាំគ្នាបញ្ចេញមតិសរសើរយ៉ាងច្រើន និងនាំគ្នា Share មិនតិចនាក់នោះទេ៕

កុំឲ្យខាតពេលយូរ ចង់ដឹង បូព្រឹក្ស និងដេវីត ស្វីតយ៉ាងណានោះ តោះតាមដានរូបភាពខាងក្រោម៖  

ដេវីត និងបូព្រឹក្ស
ដេវីត និងបូព្រឹក្ស
ដេវីត និងបូព្រឹក្ស
ដេវីត និងបូព្រឹក្ស
ដេវីត និងបូព្រឹក្ស
ដេវីត និងបូព្រឹក្ស
ដេវីត និងបូព្រឹក្ស
ដេវីត និងបូព្រឹក្ស
បូព្រឹក្ស និងមិត្តភក្តិ
ក្រុមមិត្តភក្តិរបស់ បូព្រឹក្ស និងដេវីត
ក្រុមមិត្តភក្តិរបស់ បូព្រឹក្ស និងដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស