ភ្នំពេញ៖ ក្រោយពីសន្និបាតរយៈពេល ៤ ថ្ងៃ បុគ្គលិកឆ្នើមរបស់ក្រុមហ៊ុនមិត្ដហ្វូនបានទទួលនូវបទពិសោធន៍ដ៏មានអត្ថប្រយោជន៍បំផុតពីព្រឹត្ដិការណ៍មួយនេះ។

គណៈប្រតិភូរបស់សម្ព័ន្ធ Viettel Group

ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចកិច្ចការសំខាន់ៗនៅកន្លែងការងារ បុគ្គលិកទាំងនេះត្រូវបានផ្ដល់ឱកាសឲ្យចូលរួមការសិក្សារយៈពេលខ្លីនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ក្នុងពិព័រណ៍ផ្នែកទូរគមនាគមន៍ធំបំផុតក្នុងលោក។ ការចំណាយទាំងស្រុងលើដំណើរទស្សនកិច្ចសិក្សានេះ នឹងត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុន រួមទាំងថ្លៃសំបុត្រយន្ដហោះ អាហារ ការស្នាក់នៅក្នុងសណ្ឋាគារ និងការចាយវាយផ្សេងៗក្នុងទីក្រុងបាសេឡូណា។ ការចំណាយសរុបមានចំនួនប្រមាណជិត ៥០០០ ដុល្លារសម្រាប់ម្នាក់។ 

គោលនយោបាយផ្ដល់រង្វាន់ដល់បុគ្គលិកឆ្នើមនេះ ត្រូវបានអនុវត្ដប្រចាំឆ្នាំដោយក្រុមហ៊ុនសម្ព័ន្ធទូរគមនាគមន៍ដ៏ធំបំផុត Viettel ក្នុងប្រទេសវៀតណាម និងជាក្រុមហ៊ុនមេរបស់បុត្រសម្ព័ន្ធមិត្ដហ្វូន ដើម្បីលើកទឹកចិត្ដដល់បុគ្គលិកទាំងអស់មកពីគ្រប់ប្រទេសដែលជាមែកធាង Viettel Group ទាំងអស់។ សាខានីមួយៗនឹងមានបេក្ខភាពបុគ្គលិកឆ្នើម ២ នាក់ដើម្បីទៅចូលរួមសន្និបាត។ មកពីគ្រប់មុខនាទី និងគ្រប់ផ្នែកបុគ្គលិកទាំងអស់សុទ្ធតែមានឱកាសទទួលបាននូវរង្វាន់យ៉ាងយុត្ដិធម៌លើស្នាដៃល្អ ឬចូលរួមចំណែកអភិវឌ្ឍក្រុមហ៊ុនយ៉ាងសកម្ម។ ពួកគេជាបុគ្គលិកគំរូ ដែលមានទេពកោសល្យ ចេះគិតគូរដល់ការអភិវឌ្ឍន៍នៅកន្លែងធ្វើការ និងតែងតែផ្ដល់តម្លៃការងារខ្ពស់ជាងបញ្ហាបុគ្គលដោយមានឆន្ទះរុញច្រានក្រុមហ៊ុនឈានឡើងទីផ្សារកំពូល។

លោក ហឿង គុជ ច័ន្ទតារា  មកពីក្រុមហ៊ុនមិត្តហ្វូន (ប្រទេសកម្ពុជា) បានចែករំលែកអំពីគោលនយោបាយផ្ដល់រង្វាន់ដល់បុគ្គលិកឆ្នើមនេះថា៖ 

«នេះជាគោលនយោបាយដ៏ល្អបំផុត។ ខ្ញុំមិនធ្លាប់ជួបក្រុមហ៊ុនណានៅកម្ពុជា មានគោលនយោបាយល្អបែបនេះនោះទេ។ លោក គុជ ច័ន្ទតារា បានចូលរួមចំណែកដ៏ធំធេងដល់ក្រុមហ៊ុនដូចជាការទទួលខុសត្រូវរបស់អនុប្រធានមជ្ឈមណ្ឌលផ្នែកបច្ចេកទេសនិងប្រធានសហជីពនៅក្នុងក្រុមហ៊ុនមិត្តហ្វូន»។
រូបថតអនុស្សាវរីយ៍លោក ហឿង គុជ ច័ន្ទតារា

លោក Richard មកពីក្រុមហ៊ុនBitel (ប្រទេសប៉េរូ) បាននិយាយថា៖ 

«គោលនយោបាយនេះពិតជាអស្ចារ្យណាស់ ដោយបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងធ្វើការងារប្រចាំថ្ងៃរបស់យើងដោយការធ្វើបច្ចុប្បន្នលើសមត្ថភាពរបស់យើងផ្ទាល់»។

លោក Richard ជានាយកសាខាដ៏ឆ្នើមមួយរូប ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ក្រុមហ៊ុន Bitel តាំងពីដំបូងរៀងមក។ ក្នុងឆ្នាំ ២០១៨ លោកបានអភិវឌ្ឍជូនអតិថិជនជិត ៣០ ម៉ឺននាក់សម្រាប់សាខាមួយនេះ ភ្នាក់ងារសរុបចំនួន ១៥ និងចំនួនស្ថានីយមូលដ្ឋានត្រូវបានបង្កើនឡើង ២០០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧។

លោក Newman នាយកប្រតិបត្ដិមជ្ឈមណ្ឌល ខូវ៉ាលីណា មកពីក្រុមហ៊ុន Telemor (ប្រទេសទីម័រខាងកើត) បាននិយាយថា៖ 

«ខ្ញុំពិតជាមានការរំភើបចិត្ដខ្លាំង ពីព្រោះខ្ញុំទទួលបាននូវបទពិសោធន៍ផ្នែកបច្ចេកវិទ្យាថ្មីៗពីទីនេះ (MWC2019) ជាពិសេសស្ដង់របស់ Google, Nokia, Oracle និង Docomo ជាដើម»។

សម្រាប់រយៈពេល ៦ ខែជាប់គ្នា ដែលជាគុណសម្បត្ដិពីការគ្រប់គ្រងរបស់លោក មជ្ឈមណ្ឌលបន្ដរក្សាតំណែងលេខ ១ ជាក្រុមហ៊ុនប្រតិបត្ដិករទទួលចំណូលខ្ពស់ សម្រេចកិច្ចការល្អបំផុតក្នុងចំណោមមជ្ឈមណ្ឌលពាណិជ្ជកម្មទាំង ១៣ របស់ Telemor។

គោលនយោបាយផ្ដល់រង្វាន់ដ៏ត្រឹមត្រូវនេះ មិនត្រឹមតែលើកទឹកចិត្ដដល់ស្មារតីខិតខំធ្វើការរបស់បុគ្គលិកសម្រាប់ឆ្នាំបន្ទាប់ៗនោះទេ ប៉ុន្ដែវាក៏បបង្កើនសមត្ថភាពជំនាញរបស់ពួកគេផងដែរ៕

ប្រអប់ព័ត៌មាន:

មិត្តហ្វូន ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Viettel Group ជាសហគ្រាសទូរគមនាគមន៍មួយដែលមានចំនួនប្រើប្រាស់ច្រើនបំផុតក្នុងពិភពលោក។ Viettel Group បច្ចុប្បន្ន ជាប្រតិបត្ដិករផ្ដល់សេវាកម្មទូរគមនាគមន៍ធំបំផុតនៅវៀតណាម។ ទំហំទុនវិនិយោគ ប្រតិបត្ដិការ និងពាណិជ្ជកម្មរបស់សម្ព័ន្ធយក្សនេះ បានពង្រីកដល់ ១៣ ប្រទេស រួមទាំងទ្វីបអាស៊ី អាមេរិក និងអាហ្វ្រីក ដោយមានទីផ្សារ ២៧០ លាននាក់។ ថ្មីៗនេះ សម្ព័ន្ធ Viettel Group កំពុងប្រតិបត្ដិការនៅបណ្ដាប្រទេសនានា ដូចជា វៀតណាម ឡាវ កម្ពុជា ទីម័រខាងកើត មីយ៉ាន់ម៉ា ម៉ូសំប៊ិក ប៊ូរុនឌី តង់ហ្សានី កាមេរូន ហៃទី ប៉េរូ រុស្ស៊ី និងបារាំង។ បន្ថែមលើពាណិជ្ជកម្មទូរគមនាគមន៍ Viettel ក៏បានចូលរួមក្នុងវិស័យស្រាវជ្រាវផលិតបច្ចេកវិទ្យាទំនើប និងវិស័យដទៃទៀតដូចជា ផ្នែកប្រៃសណីយ សំណង់ និងតម្លើងបរិក្ខា ពាណិជ្ជកម្ម និងអាហរ័ណ និហរ័ណ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]