បរទេស៖ ប្រិយមិត្តមួយចំនួន ដែលធ្លាប់តាមដានរឿងបរទេសដ៏ល្បីល្បាញមានចំណងជើងថា “The Gods Must Be Crazy” ច្បាស់ជានៅចាំបុរសស្បែកខ្មៅមានឈ្មោះថា N!Xau ដែលជាតួឯកដ៏ល្បីនៅក្នុងរឿងនេះ។

យ៉ាងណាមិញ នៅពេលនេះ អ្វីដែលគួរឲ្យសោកស្តាយនោះ តារាដ៏មានប្រជាប្រិយភាពរូបនេះ បានទទួលមរណភាពហើយ តាំងពីឆ្នាំ២០០៣មកម្ល៉េះ នៅអាយុ៥៨ឆ្នាំ ក៏ប៉ុន្តែកាលពីថ្មីៗនេះ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ ស្រាប់តែរឿងរ៉ាវអតីតកាលរបស់លោក ត្រូវបានគេបើកកកាយជាថ្មី ដែលធ្វើឲ្យមហាជនមិនតិចនាក់នោះទេ ភ្ញាល់ផ្អើលក្រោយពីដឹងជីវប្រវត្តិរបស់លោក ចាប់តាំងពីលោកមិនទាន់ចូលសិល្បៈរហូតដល់ល្បីល្បាញមានការទទួលស្គាល់ពីអ្នកគាំទ្រ។ 

រឿង The Gods Must Be Crazy

ដំបូងឡើយលោក N!Xao ដែលជនជាតិអាហ្វ្រិក គឺកសិករម្នាក់ មានជីវិតសាមញ្ញ និងមានជីវភាពលំបាក ក៏ប៉ុន្តែលោកចាប់ផ្តើមទទួលបានភាពជោគជ័យ ក្រោយពីសម្តែងជាតួឯកក្នុងរឿង “The Gods Must Be Crazy” ដែលជារឿងបរទេសដ៏ល្បីល្បាញខ្លាំងនៅជំនាន់នោះ។ ក៏ប៉ុន្តែអ្វីដែលហួសចិត្តនោះ បើទោះជារឿង “The Gods Must Be Crazy” មានភាពល្បីល្បាញ រហូតរកចំណូលបានជាង ១០០ លានដុល្លារ យ៉ាងណាក្តី ក៏លោក N!Xau បានទទួលកម្រៃតិចជាង ២០០០ ដុល្លារតែប៉ុណ្ណោះ សម្រាប់ការថតជាតួឯក។

លុះក្រោយមក បន្ទាប់មានប្រជាប្រិយភាពហើយ ទើបលោក N!Xau តម្លើងថ្លៃខ្លួនឡើងដល់ ៨ម៉ឺនដុល្លារ សម្រាប់ថតភាគពីរនៃរឿងមួយនេះ។ ឯចំណែកទឹកប្រាក់ដែលទទួលបានពីការថតភាគពីរនៃរឿងនេះ លោកបានយកទៅធ្វើផ្ទះនិងតបណ្តាញអគ្គីសនី និងបណ្តាញទឹកសម្រាប់គ្រួសាររបស់លោក ដែលរូបលោក មានប្រពន្ធ៣ និងកូន៦នាក់ជាបន្ទុក។

ម៉្យាងវិញទៀត បន្ទាប់ពីមានភាពជោគជ័យក្នុងការថតរឿង “The Gods Must Be Crazy” មក លោកក៏ទទួលបានការថតរឿង៥ផ្សេងៗទៀត ដែលសុទ្ធសឹងតែរឿងល្បីមានដូចជា រឿង Crazy Safari (1991) រឿង Crazy Hong Kong (1993) រឿង The Gods Must Be Crazy in China (1994) និងរឿង Sekai Ururun Taizaiki (1996)។

ទោះជាយ៉ាងណាក្តី ក្រោយពីបញ្ចប់ការថតរឿងទាំងនោះហើយ លោក N!Xau ក៏ត្រលប់ទៅរស់នៅប្រទេសរបស់ខ្លួនវិញ ដោយមានការធ្វើស្រែចម្ការ ដាំបន្លែ និងចិញ្ចឹមសត្វ លុះរហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០០៣ លោក N!Xau ក៏បានទទួលមរណភាពក្នុងអាយុ ៥៨ ឆ្នាំផងដែរ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រឿង The Gods Must Be Crazy
រឿង The Gods Must Be Crazy
N!Xau
N!Xau

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]