កូរ៉េខាងត្បូង៖ តារាសម្តែងជនជាតិកូរ៉េលោក Lee Dong Wook បើទោះជាពេលនេះ លោកមានវ័យជិត ៤០ ឆ្នាំក៏ដោយ ក៏ប៉ុន្តែលោកនៅតែ ទទួលបានចំណាប់អារម្មណ៍ និងប្រជាប្រិយភាពដដែល ពីសំណាក់អ្នកគាំទ្រមិនថាក្នុង និងក្រៅប្រទេស។

យ៉ាងណាមិញ ទន្ទឹងវ័យកាន់តែជ្រេរបស់តារារូបនេះផងដែរ មហាជន ក៏ដូចជាអ្នកគាំទ្រមួយចំនួន បានសម្គាល់ថា តារាសម្តែងលោក Lee Dong Wook នៅតែមានសម្រស់ស្រស់សង្ហាដដែល ហើយចំណែកឯរូបរាងរបស់លោកវិញ ក៏មិនណយនោះដែរ បើធៀបជាមួយអាយុពិតរបស់លោក។

ទោះជាយ៉ាងណាក្តី នេះគឺជារឿងដ៏គូរឲ្យសរសើរសម្រាប់តារាសម្តែងរូបនេះ ព្រោះថាបើទោះជាវ័យរបស់លោក កាន់តែកៀក៤០ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែបើនិយាយពីសម្រស់របស់លោកមិនជ្រេតាមអាយុនោះទេ។ ម៉្យាងវិញទៀត មហាជនក៏ ទទូចចង់ដឹងពីវិធីថែសម្រស់របស់តារារូបនេះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?  

Lee Dong Wook
Lee Dong Wook
Lee Dong Wook
Lee Dong Wook
Lee Dong Wook
Lee Dong Wook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]