ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍជំនាញលើការព្យាបាលដោយចលនាកម្រិតបរិញ្ញាបត្ររយៈពេល ៥ ឆ្នាំ ដែលជាកិច្ចសហប្រតិបត្តិការរវាងអង្គការអន្តរជាតិសិង្ហបុរី (SIF) ក្នុងភាពជាដៃគូជាមួយនឹងសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ-សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ហៅកាត់ថា TSMC-UHS និងសេវាសុខាភិបាលសិង្ហបុរី (SingHealth) ត្រូវបានបំពេញយ៉ាងជោគជ័យជាមួយនឹងក្រុមគ្រូពេទ្យជំនាញព្យាបាលដោយចលនារបស់កម្ពុជាចំនួន ៨០ នាក់ ដែលត្រូវបានបណ្តុះបណ្តាល ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់អ្នកជំងឺចំនួន៨ម៉ឺននាក់ ជាប្រចាំឆ្នាំប្រកបដោយនិរន្តរភាព។

សមិទ្ធផលដ៏សំខាន់មួយទៀត គឺការបង្កើតរចនាសម្ព័ន្ធនៃការអប់រំមួយសម្រាប់ការអភិវឌ្ឍឯកទេសរបស់ក្រុមគ្រូពេទ្យថែទាំវេជ្ជសាស្ត្រកម្ពុជា តាមរយៈកម្មវិធីដំឡើងកម្រិតជំនាញមួយសម្រាប់អ្នកមានសញ្ញាបត្រកម្រិតមធ្យម ដើម្បីបង្កើនកម្រិតនៃការអប់រំរបស់ខ្លួនទៅកាន់កម្រិតបរិញ្ញាបត្រ។ កម្មវិធីដំឡើងកម្រិតអប់រំនេះ មានមុខវិជ្ជសរុបចំនួន ៨ រួមមាន Musculoskeletal (សាច់ដុំ និងគ្រោងឆ្អឹង) Cardiopulmonary (បេះដូង និងសួត) Neurology និង Geriatric (ប្រព័ន្ធសរសៃប្រសាទ ខួរក្បាល និងជរាភាព) Paediatrics និង Women’s Health Community-Based Rehabilitation (ជំងឺកុមារ និងការស្តារនីតសម្បទា និងសុខភាពស្ត្រី) Wheelchair Prescription (វេជ្ជបញ្ជារទេះរុញ) Research Thesis (និក្ខេបទស្រាវជ្រាវឡើងវិញ និង Evidence-Based Practice & Health Promotion (ការអនុវត្តផ្អែកលើភស្តុតាង និងការផ្សព្វផ្សាយស្តីពីសុខភាព)។ កម្មវិធីសិក្សានេះត្រូវបានអនុម័តដោយក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡារបស់កម្ពុជា កាលពីខែ ឧសភា ឆ្នាំ ២០១៦ និងបានចាប់ផ្តើមដំណើរការយ៉ាងជោគជ័យកាលពីខែ មករា ឆ្នាំ ២០១៧។

លោក សាផុន វឌ្ឍនៈ

ការផ្តល់ថ្នាក់សិក្សាច្រើនជាង ១៣២០ ម៉ោង (ទាំងទ្រីស្ត្រី និងការអនុវត្តក្នុងថ្នាក់ផ្ទាល់) និងការចុះស្តានៅតាមមន្ទីរពទ្យ និងគ្លីនិកថែទាំកាយនីតិសម្បទាច្រើនជាង ១៥ កន្លែង នៅកម្ពុជា បានជួយឲ្យសិក្ខាកាមពេទ្យទាំងនោះទទួលបាននូវឯកទេស និងចំណេះដឹងគ្លីនិកសម័យទំនើប។ សិក្ខាកាមពេទ្យជំនាន់ទី ១ ចំនួន ១៣ នាក់ ដែលមានសញ្ញាបត្រកម្រិតមធ្យមទៅលើផ្នែកថែទាំវេជ្ជសាស្ត្រកាលពីមុន បានបំពេញវគ្គសិក្សានេះយ៉ាងជោគជ័យ ហើយមានសញ្ញាបត្រកម្រិតបរិញ្ញាបត្រលើជំនាញព្យាបាលដោយចលនា។ និស្សិតពេទ្យទាំងនោះ ត្រូវបានបង្រៀនដោយសាស្ត្រាចារ្យ ១ ក្រុមរបស់អង្គការស្ម័គ្រចិត្តអន្តរជាតិសិង្ហបុរី (SIVs) និងគ្រូបង្រៀនកម្ពុជាចំនួន ១២ នាក់ ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលកាលពីមុនពីអង្គការ SIVs និងបានអភិវឌ្ឍរួមគ្នាលើកម្មវិធីនេះផងដែរ។

លោកស្រីសាស្រ្តាចារ្យ Celia Tan នាយកប្រតិបត្តិរបស់សេវាសុខាភិបាលសិង្ហបុរី SingHealth បាននិយាយថា៖ 

«SingHealth ពិតជាទទួលបាននូវសិទ្ធិពិសេសក្នុងការសហការជាមួយនឹងដៃគូកម្ពុជារបស់យើងគឺ សាកលវិទ្យាល័យវិជ្ជាសាស្ត្រសុខាភិបាលទៅលើគម្រោងនេះ។ ការបង្កើតប្រព័ន្ធអភិវឌ្ឍអេកូឡូស៊ីលក្ខខណៈអាជីពសម្រាប់កម្ពុជា ក្រោមសម្ព័ន្ធភាពជាមួយនឹងស្ថាប័នសុខាភិបាលអាជីពជាច្រើន បានក្លាយជាក្តីសុបិនជាយូរមកហើយសម្រាប់ទាំងគ្រូបង្រៀនកម្ពុជា និងសិង្ហបុរី ដែលបានធ្វើការលើគម្រោងនេះ។ កម្មវិធីនេះ មានដំណើរការយ៉ាងពេញលេញមួយ ប្រសិនបើយើងមើលទៅលើចម្ងាយផ្លូវដ៏ឆ្ងាយដែលយើងបានដើររួមគ្នា»។

លោក សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាសាសាស្ត្រសុខាភិបាល បានឲ្យដឹងថា៖ 

«ជាមួយនឹងចំណេះបន្ថែមនេះ អង្គការ SIVs បានបញ្ចូលក្នុងមុខវិជ្ជា ដែលមានស្រាប់របស់យើង តាមរយៈបង្ហាត់បង្ហាញចំណុចសំខាន់នៃការអនុវត្តព្យាបាលដោយចលនា ដែលមិនមាននៅក្នុងកម្មវិធីថ្នាក់សិក្សាកម្រិតមធ្យម។ បច្ចុប្បន្នយើងបានបង្កើតប្រព័ន្ធអប់រំមួយសម្រាប់ការអភិវឌ្ឍក្រុមនិស្សិតពេទ្យវេជ្ជសាស្ត្ររបស់យើងក្នុងប្រទេសនេះ។ នេះគឺជាការលើកទឹកចិត្តមួយសម្រាប់ពួកគេក្នុងការរក្សាស្ថិតក្នុងវិស័យសុខាភិបាលនេះ រក្សាការសិក្សាបន្ថែម និងបន្តផ្ទេរចំណេះដឹងទៅឲ្យអ្នកជំនាន់ក្រោយ។ ការបំពេញយ៉ាងជោគជ័យនៃកិច្ចសហប្រតិបត្តិការនេះ ក៏បានជួយលើកទឹកចិត្តបន្ថែមទៀតផងដែរចំពោះផែនការនានារបស់យើងក្នុងការបង្កើតប្រព័ន្ធណែនាំផ្លូវចុះឈ្មោះដោយផ្ទាល់ឆ្ពោះទៅការយកកម្រិតថ្នាក់បរិញ្ញាបត្រលើជំនាញព្យាបាលដោយចលនា សម្រាប់សិស្សដែលបញ្ចប់ថ្នាក់វិទ្យាល័យ ដើម្បីអភិវឌ្ឍជំនាញដែលត្រូវការជាចាំបាច់នៅប្រទេសកម្ពុជា»។
លោក សាផុន វឌ្ឍនៈ

អ្នកស្រី Jean Tan នាយកប្រតិបត្តិរបស់អង្គការ SIG បានឲ្យដឹងថា៖ 

«កម្មវិធីអភិវឌ្ឍជំនាញព្យាបាលដោយចលនាថ្នាក់បរិញ្ញា គឺជាកិច្ចសហប្រតិបត្តិការមួយក្នុងចំណោមកិច្ចសហប្រតិបត្តិការជាច្រើនរវាងសិង្ហបុរី និងកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដើម្បីជួយលើកកម្ពស់កម្រិតស្តង់ដារនៃសេវាថែទាំវេជ្ជសាស្ត្រនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការផ្សេងទៀតក៏រាប់បញ្ចូលទាំង គម្រោងគ្រប់គ្រង និងថែទាំវេជ្ជសាស្ត្រក្នុងគ្រាអាសន្ន (ឆ្នាំ២០១៦-២០១៨) និងកម្មវិធីនីតិសម្បទា និងការកែសម្រួលឆ្អឹង (ឆ្នាំ២០១១-២០១៥)។ យើងពិតជារីករាយណាស់ក្នុងការបោះជំហានដ៏ធំមួយផ្សេងទៀតក្នុងចំណងមិត្តភាពរយៈពេល ១៧ ឆ្នាំ រវាងអង្គការ SIF និងប្រទេសកម្ពុជាក្នុងការលើកកម្ពស់ជីវិត និងផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនរបស់យើង»។
ពិធីប្រគល់ពានរង្វាន់
ក្រុមសាស្ត្រាចារ្យ
និស្សិតទទួលសញ្ញាបត្រ
ពិធីអបអរការបញ្ចប់ការសិក្សា

សូមទស្សនាវីដេអូខ្លីរបស់អ្នកស្រី Irene Toh របស់អង្គការ SIV ទាក់ទងនឹងតួនាទីរបស់អ្នកស្រីក្នុងគម្រោងនេះ តាមរយៈ http://bit.ly/physiotherapySIV ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]