កូរ៉េខាងត្បូង៖ ទីបំផុតអ្នកគាំទ្ររបស់ក្រុមចម្រៀងនារី 2NE1 ក៏បានសង្ឃឹមក្រោកឈរឡើងវិញជាថ្មីម្តងទៀត បន្ទាប់ពីអតីតសមាជិកក្រុមមួយរូប គឺតារាចម្រៀងស្រីសម្លេងពីរោះ Park Bom បានវិលចូលវិថីសិល្បៈKpop ជាថ្មី ជាមួយនឹងបទចម្រៀងថ្មី «Spring» ក្រោមទ្រនំផលិតកម្ម D-Nation ដែលទទួលបានការគាំទ្រនិង លើកទឹកចិត្តយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោកផងដែរ។

តួយ៉ាង នៅក្នុងកិច្ចសម្ភាសន៍របស់ Billborad កាលពីថ្មីៗនេះ Park Bom ក៏ត្រូវបានគេសួរនាំទាក់ទងទៅនឹង ផលិតកម្មចាស់ YG Entertainment ក៏ដូចជាក្រុមចម្រៀងសិស្សប្អូន គឺក្រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព នាពេលបច្ចុប្បន្ន BLACKPINK ផងដែរ។

ពាក់ព័ន្ធទៅនឹងសំណួរនេះផងដែរ តារាចម្រៀងទោលម្ចាស់បទ «Spring» រូបនេះបានលើកឡើងថា៖

«ខ្ញុំនៅតែមានអារម្មណ៍ចាត់ទុក CEO នៃ YG លោក Yang Hyun-Suk ដូចជាប៉ាខ្ញុំ អីចឹង។ ហើយបើ ធ្វើការប្រៀបធៀបរវាងតារាស្រីថ្មីរបស់ YG គឺ BLACKPINK និង 2NE1 ដោយក្តីសមរម្យទៅ ខ្ញុំមិនដឹងថាគួរតែនិយាយតាមត្រង់ឫក៏អត់ទេ ប៉ុន្តែពេលដំបូងខ្ញុំបានគិតថា «តើមានអីកើតឡើងហ្នឹង?» បើសិនជាពួកគេចង់ធ្វើឲ្យដូច 2NE1 ប្រហែលជាមិនកើតនោះទេ ពីព្រោះពួកគេខុសពីពួកយើង។ ជាការពិតណាស់ 2NE1 គឺជា 2NE1 ជារៀងរហូតទៅ!»

យ៉ាងណាមិញ ពាក្យសម្តីរបស់ ParkBom មិនប៉ុន្មានឃ្លានេះ បានធ្វើអោយបុគ្គលដែលមិនពេញចិត្ត ចំពោះក្រុមចម្រៀងចំណូលថ្មីរបស់ YG គឺ Blackpink បានបញ្ឈប់នូវគំនិតរិះគន់ ក៏ដូចជាការប្រៀបធៀបគ្នា រវាងក្រុមសិស្សច្បងនិងសិស្សប្អូនផងដែរ ពោលគឺក្រុមចម្រៀង 2NE1 គឺជា 2NE1 ជាQueen ទី១នៃផលិតកម្ម YG ចំណែកឯក្រុមចម្រៀង BLACKPINK ក៏នៅតែជា BLACKPINK គឺជាក្រុមចម្រៀងជំនាន់ទី២របស់ YG និងជាសិស្សប្អូនរបស់ 2NE1 ផងដែរ៕ 

Park Bom
Park Bom
ក្រុមចម្រៀង 2NE1
ក្រុមចម្រៀង 2NE1
ក្រុមចម្រៀង Blackpink
ក្រុមចម្រៀង Blackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]