តៃវ៉ាន់៖ តារាម៉ូដែលស្រីតៃវ៉ាន់ម្នាក់ ថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបនាងបានបង្ហោះចែកចាយរូបភាពនិងវីដេអូឃ្លីបខ្លីមួយ នៅលើបណ្តាញសង្គម ជុំវិញនឹងការចាក់ម្ជុលសុះលើផ្ទៃមុខ។

នាង Belle Zhuo

Belle Zhuo ឬគ្រប់គ្នាស្គាល់នាងថា BearGenie គឺជាតារាម៉ូដែលស្រីមួយរូប ដែលត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើន ចាត់ទុកនាងថា ជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត ដងខ្លួនស្រឡូន និងស៊ិចស៊ី ដែលមានប្រជាប្រិយភាពខ្ពស់នៅតៃវ៉ាន់ មិនចាញ់ទៅនឹងតារាស្រីដទៃ។

កាលពីថ្ងៃពុធ ទី១៣ មីនា ឆ្នាំ២០១៩ កន្លងទៅនេះ នាងបានបង្ហោះចែកចាយរូបភាព១សន្លឹក រួមនឹងវីដេអូឃ្លីបខ្លីមួយ នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម ដែលធ្វើឲ្យអ្នកគាំទ្រហាក់មានការព្រួយបារម្ភ និងខ្វល់ខ្វាយពីសុខភាពនាងយ៉ាងខ្លាំង ក្រោយបានឃើញសភាពនាង ត្រូវចាក់សុះមុខដោយម្ជុល ដែលត្រូវបានគេដឹងថា ជាវិធីសាស្រ្តនៅក្នុងការព្យាបាលជំងឺមួយបែបបុរាណចិន។

នាង Belle Zhuo

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី បើតាមការបញ្ជាក់ពីតារាស្រីវ័យ ៣២ឆ្នាំរូបនេះ ក៏បានលើកឡើងតាមរយៈការបង្ហោះ (រូបភាព និង វីដេអូ) របស់នាងដែរថា នេះគ្រាន់តែជាវិធីសាស្រ្តថ្មីមួយ នៅក្នុងការចាក់ម្ជុលវិទ្យាសាស្រ្ត ដើម្បីជួយឲ្យមុខភ្លឺថ្លា និងតូចស្អាតតែប៉ុណ្ណោះ។

នាងថា ដំបូងឡើយនាងក៏មិនហ៊ានចង់សាកល្បងដែរ ព្រោះតែគិតថា វាអាចនឹងបង្កការឈឺចាប់ដល់នាង ប៉ុន្តែផ្ទុយទៅវិញ អំឡុងពេលចាក់ និងក្រោយការចាក់ វាហាក់ធម្មតាដោយពុំមានការឈឺចាប់អ្វីទាំងអស់។ ហើយនេះក៏ជាបទពិសោធន៍ថ្មី និងលើកដំបូងដែលនាងចង់ចែករំលែកផងដែរ។

Zhou នាងបានសង្កត់ធ្ងន់ទៀតថា វាមើលទៅប្រហែលជាឈឺចាប់ ប៉ុន្តែការពិតនោះវាមិនអីចឹងទេ ហើយឥឡូវនេះនាងក៏កំពុងតែទន្ទឹងរង់ចាំលទ្ធផល នៃការទទួលបានទម្រង់មុខតូចស្អាតរបស់នាងផងដែរ។

នាង Belle Zhuo

យ៉ាងណាមិញ ក្រោយបានឃើញសភាពបែបនេះ របស់ Zhou អ្នកលេងបណ្តាញសង្គមមួយចំនួន ក៏បានបញ្ចេញមតិបែបលេងសើចថា មើលទៅមុខនាងដូចជា សត្វកាំប្រមា យ៉ាងអីចឹង។ ខណៈអ្នកខ្លះ ក៏នៅតែបង្ហាញពីការព្រួយបារម្ភ និងការឈឺចាប់ពីវិធីសាស្រ្តចាក់ម្ជុលវិទ្យាសាស្រ្ត ដ៏មិនធម្មតានេះផងដែរ។

ឯអ្នកខ្លះទៀតថា ក៏បានលើកសរសើរពីនាងថា ទោះមិនបាច់ធ្វើបែបនេះ ក៏សម្រស់របស់នាងស្អាតមកពីអើយស្រាប់ទៅហើយ៕

ទស្សនាវីដេអូខាងក្រោម៖  

នាង Belle Zhuo
នាង Belle Zhuo
នាង Belle Zhuo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]