ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកពី ដំណើរកម្សាន្តរបស់ រាជនីក្រមា កញ្ញា មាន សូនីតា ទៅកាន់ប្រទេស ជប៉ុន និងបានបង្ហាញពីរូបភាពស្អាតៗ នៅលើទឹកដីទីនោះថែមទៀតផង ធ្វើបណ្ដាហ្វេនរបស់ខ្លួន លាន់មាត់សរសើរគ្រប់គ្នា។

យ៉ាងណាមិញ កាលពីម្សិលមិញ តារាសម្ដែងដ៏មានប្រជាប្រិយភាព កញ្ញា មាន សូនីតា ក៏បានវិលត្រឡប់មកកាន់មាតុភូមិ វិញជាមួយនឹង របស់របរជាច្រើនផងដែរ។

ជាក់ស្ដែង កាលពីយប់មិញនេះ បើតាមការបង្ហោះវីដេអូ និងរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុករបស់ ខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើល ខ្លាំងមែនទែន។ ដោយរូបនាង ទើបតែមកដល់ភ្លាម ស្រាប់តែធ្វើណាត់ជួបជាមួយនឹង ពិធីការិនី និងតារាចម្រៀង កញ្ញា សុភ័ក្រ កុសុម៉ា និង តារាសម្ដែងប្រុស លោក យ៉ារ៉ូ មកទទួលកាដូ ភ្លាមតែម្ដង។

ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន បាននាំគ្នានិយាយពីទំនាក់ទំនងដ៏ល្អរបស់ អ្នកទាំង៣ថែមទៀតផង ថាពិតជាស្រលាញ់គ្នាខ្លាំងណាស់ និងមិនដែលភ្លេចគ្នាម្តងណានោះទេ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖ 

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា ចែកកាដូ
មាន សូនីតា ចែកកាដូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី យ៉ារ៉ូ