កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ នារីម្នាក់ដែលត្រូវបានគេស្គាល់ថា ជាអ្នកសារព័ត៌មានកូរ៉េឈ្មោះ Kang Kyung Yoon បានរាយការណ៏អំពី រឿងរ៉ាវដែលនាងទទួលបាន នៅលើប៉ុស្តិ៍វិទ្យុមួយ ទាក់ទងនឹងបទល្មើស រំលោភបំពានផ្លូវភេទ របស់តារាប្រុសល្បីឈ្មោះ Jung Joon Young ដែលកំពុងតែល្បីខ្លាំង នៅក្នុងប្រទេសកូរ៉េ។

អ្នកកាសែតរូបនេះ បាននិយាយថា នាងបានជួបជាមួយនារីរងគ្រោះ ដែលត្រូវ Jung Joon Young រំលោភ រួចថតវីដេអូទុក។ នារីទាំងនេះបានបង្ហើបថា កាលនោះពួកនាងមានអាយុទើបតែ ២០ឆ្នាំប៉ុណ្ណោះ។ នារីរងគ្រោះបានសារភាពត្រង់ៗថា ពួកគេទើបតែបានដឹងខ្លួនថាត្រូវ Jung Joon Young លួចថតវីដេអូ ក្រោយពេលដែលឆែកឃើញ ក្នុងទូរស័ព្ទរបស់តារាប្រុសរូបនោះ។ ប៉ុន្តែគ្មានអ្នកណាហ៊ានប្ដឹងទៅប៉ូលីសឡើយ ព្រោះខ្លាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្លួន ពេលដែលវីដេអូត្រូវបានចែកចាយ។

ជនរងគ្រោះម្នាក់ បាននិយាយថា នាងធ្លាប់បានអង្វរ Jung Joon Young ហើយសុំឲ្យគេលុបវាចោល។ ភ្លាមៗនោះ Jung Joon Young បានលុបវា នៅលើទូរស័ព្ទរបស់គាត់ ប៉ុន្តែជាក់ស្ដែង វាត្រូវបានបញ្ជូនទៅក្នុង Group Chat រួចទៅហើយ។

មិនត្រឹមតែប៉ុណ្ណោះទេ នៅពេលដែល Jung Joon Young ឈប់ទាក់ទងនឹងនារីម្នាក់ណា លោកនឹងផ្ញើវីដេអូអាសអាភាស របស់នារីម្នាក់នោះ ទៅកាន់មិត្តភក្តិ ហើយប្រាប់ឲ្យគេចែកចាយបន្តថែមទៀតផង។

មនុស្សជាច្រើនដែលបានដឹងរឿងនេះ បានបញ្ឈប់ការបញ្ជូនបន្ត ប៉ុន្តែមើលទៅ Jung Joon Young ហាក់ដូចជារីករាយយ៉ាងខ្លាំង ជាមួយនឹងល្បែងនេះ ថែមទាំងមិនព្រមទទួលស្គាល់ថា វាគឺជាបទល្មើសឡើយ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Jung Joon Young បានសារភាពហើយថា ខ្លួនពិតជាបានធ្វើរឿងទាំងអស់នោះមែន ថែមទាំងបានសុំទោស ដល់ជនរងគ្រោះទាំងអស់ ចំពោះទង្វើដ៏អាក្រក់របស់ខ្លួន ថែមទៀតផង៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jung Joon Young
រូបភាព Jung Joon Young
រូបភាព Jung Joon Young
រូបភាព Jung Joon Young
រូបភាព Jung Joon Young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]