បរទេស៖ បន្ទាប់ពីក្រុម Paris Saint-Germain បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League យ៉ាងគួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីជើង Manchester United កីឡាករ Neymar ហាក់មានប្រតិកម្ម និងបានរិះគន់យ៉ងាខ្លាំងទៅលើប្រព័ន្ធអាជ្ញាកណ្តាលវីដេអូ ឬហៅថា Video Assistant Referee (VAR)។ ក្រោយពីមានប្រតិកម្ម និងការរិះគន់ដោយពាក្យសម្តីមិនសមរម្យបែបនេះ បានជំរុញឱ្យ UEFA បានបើកការស៊ើបអង្កេតមួយទៅលើករណីនេះតែម្តង។

បាល់ប៉ះដៃកីឡាករ Kimpembe
ប្រតិកម្មរបស់ Neymar Jr

ការរិះគន់របស់ Neymar ទៅលើ VAR កើតឡើងបន្ទាប់ពីអាជ្ញាកណ្តាលបានផ្តល់បាល់ពិន័យ ១១ម៉ែត្រទៅកាន់ Man UTD ដោយសារតែកំហុសរបស់កីឡាករ Kimpembe នៅក្នុងប្រអប់គ្រោះថ្នាក់។ Neymar បានបង្ហោះរូបភាពនៃកំហុសរបស់ Kimpembe ដោយភ្ជាប់ជាមួយ Caption សរសេរថា៖ “វាជារឿងដែលគួរឱ្យខ្មាសអៀនមួយ នៅពេលដែលគេដាក់មនុស្ស ៤នាក់ដែលមិនយល់អ្វីសោះពីបាល់ទាត់ ឱ្យមកទទួលខុសត្រូវលើ VAR។ បាល់ប៉ះបែបនេះ ម៉េចបានគេមើលឃើញជាបាល់ប៉ះដៃ?? ទៅងាប់ទៅ”។

គួរបញ្ជាក់ឱ្យដឹងថា Neymar បានអវត្តមាននៅប្រកួតដ៏សំខាន់នោះដោយសារតែបញ្ហារបួស ប៉ុន្តែរឿងរ៉ាវដែលកាន់តែធ្ងន់ធ្ងរនោះគឺ កីឡាករវ័យ ២៨ឆ្នាំរូបនេះអាចនឹងប្រឈមមុខជាមួយទណ្ឌកម្មធ្ងន់ធ្ងរពីគណៈកម្មការវិន័យរបស់បាល់ទាត់អឺរ៉ុបនារដូវកាលក្រោយ៕

កីឡាករ Neymar ទស្សនាការប្រកួតពេលរបួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]