ថៃ៖ អតីតបវរកញ្ញាឯកភេទទី៣ កញ្ញា Yoshi Rinrada ទោះបីជានាងជាតារាភេទទី៣ក៏ពិតមែន ប៉ុន្តែបើនិយាយពីរូបសម្រស់របស់នាង គឺពោរពេញទៅដោយមន្តស្នេហ៍យ៉ាងស្រទន់ទាក់ចិត្តបុរសៗ ឲ្យលង់ស្រលាញ់ទៅលើរូបនាង មិនតិចនោះឡើយ។

ដោយឡែក កាលពីពេលថ្មីៗកន្លងទៅ ក៏ល្បីថាបេះដូងរបស់តារាភេទទី៣ កញ្ញា Yoshi ក៏កំពុងតែបានប្រែក្លាយទៅជាពណ៌ស៊ីជម្ពូផងដែរ ព្រោះលេចឮដំណឹងថាបច្ចុប្បន្នរូបនាងកំពុងផ្ដើមស្នេហ៍ជាមួយនឹងតារាប្រុសវ័យក្មេងរូបសង្ហាម្នាក់ គឺលោក Jobbii ដែលជាតារាសម្ដែងប្រុសកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងខ្សែភាពយន្តរឿង«Love Lie Hide Fake»ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះថ្មីៗនេះ គេក៏បានឃើញអ្នកទាំងពីរ បានបណ្ដើរគ្នាទៅលេងដល់ប្រទេសតៃវ៉ាន់តែពីរនាក់ថែមទៀតផង។ ក្នុងនោះទៀតសោត ទោះបីជាមិនបានបង្ហោះរូបគូជាមួយគ្នាក៏ពិតមែន ប៉ុន្តែមហាជនអ្នកគាំទ្រ សង្កេតឃើញថាពេលវេលា និងការស្លៀកពាក់ រួមទាំងទីកន្លែងរបស់ពួកគេ គឺដូចគ្នាតែម្ដង។

តែយ៉ាងណាមិញ មហាជន និងអ្នកគាំទ្រតារាមួយគូនេះ ក៏មិនបានបញ្ចេញនូវមតិមិនល្អអ្វីពីដំណឹងដែលល្បីថា ពួកគេទាំងពីរបានទាក់ទងគ្នាដែរ ហើយបើទោះបីជារឿងមួយនេះជាការពិត ពួកគេក៏នឹងគាំទ្រឲ្យអ្នកទាំងពីរស្រលាញ់គ្នាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Yoshi
Yoshi
Yoshi
Jobbii
Jobbii
Jobbii
Jobbii
Yoshi និងJobbii

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]