ចិន៖ ខណៈពេលឆ្កែទូទៅរមែងស៊ី «កិច្ចការផ្ទះ ឬ Homework» របស់ក្មេងៗ បែរជាឆ្កែមួយក្បាលនេះខុសគេទៅវិញ។

ឆ្កែមួយក្បាលនេះបានល្បីល្បាញពេញបណ្តាញសង្គម បន្ទាប់ពីត្រូវបានម្ចាស់បង្រៀនឱ្យឃ្លាំមើលកូនស្រីរបស់គាត់ធ្វើលំហាត់កិច្ចការផ្ទះជារៀងរាល់យប់ ដើម្បីធានាថានាងមិនបែកអារម្មណ៍ធ្វើអ្វីផ្សេង។ ឪពុកមាននាមត្រកូល Xu បាននិយាយថា កាលពីមុនកូនស្រីគាត់តែងតែចុចទូរស័ព្ទលេងជាញឹកញាប់ ចៀសជាងការធ្វើលំហាត់កិច្ចការផ្ទះ។ ដូច្នេះបានជាគាត់បង្រៀនឆ្កែរបស់គាត់ឱ្យជួយឃ្លាំមើលនាងធ្វើលំហាត់កិច្ចការផ្ទះ ប្រសិនបើនាងហ៊ានតែលេងទូរស័ព្ទ វានឹងព្រុសភ្លាមៗ។

វីដេអូនេះបានបង្ហោះចូលក្នុងបណ្តាញសង្គមចិន Weibo។ ក្រោយមកមានមនុស្សម្នាជាច្រើនបានចែករំលែកវីដេអូនេះគ្រប់ៗគ្នា។

អ្នកខ្លះបានបញ្ចេញមតិថា៖

«ឪពុកម្នាក់នេះបែរជាបង្វែរទំនួលខុសត្រូវរបស់អាណាព្យាបាលឱ្យសត្វចិញ្ចឹមរបស់លោកទៅវិញ។»

«តើយុទ្ធសាស្រ្តបែបនេះពិតជាមានប្រសិទ្ធភាពដែរឬទេ?»

អ្នកខ្លះទៀតនិយាយបែបលេងសើចថា៖

«ថ្ងៃក្រោយទៅ ឆ្កែមួយក្បាលនេះទេ ដែលត្រូវទៅរៀននៅសាកលវិទ្យាល័យនោះ៕»

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សកម្មភាពឆ្កែកំពុងឃ្លាំមើលកូនស្រីធ្វើកិច្ចការផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]