រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យ​២​នាក់​បាន​ធ្វេ​ី​សកម្មភាព​ឆក់​​ទូរស័ព្ទ​ពី​ស្ត្រី​២​នាក់​បាន​សម្រេច​​ ពេល​​ស្ត្រី​រងគ្រោះ​​កំពុង​ជិះ​ម៉ូតូ​ បណ្ដាល​ឲ្យ​​ដួល​ម៉ូតូ​ធ្វើ​​ឱ្យ​ស្ត្រីទាំង​​២នាក់​រង​របួស បន្ទាប់​មកក្រុមជនសង្ស័យ​​បាន​នាំ​គ្នា​ព្យាយាម​ជិះ​ម៉ូតូ​គេច​ខ្លួន​ ​ប៉ុន្តែ​គេច​មិន​រួច​ឡើយ ​ដោយសារ​តែ​អ្នកដំណើរ​តាម​ផ្លូវប្រទះ​​ឃើញ​ និង​​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ចាប់​បាន ​រួច​វាយ​ទាត់​ធាក់​ម្នាក់​១​ដៃ​ម្នាក់​១​ជើង​ ​ទើប​ប្រគល់​ជូន​នគរបាល​ដើម្បី​សាកសួរ ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​​​ខាងលើនេះ​​បង្ក​ឱ្យមានការ​​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែ​មិ​នា ឆ្នាំ​២០១៩ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សុ​ី នៅ​ត្រង់​ចំណុច​ស្តុ​ប​កែង​ផ្លូវ​ចូល​ផ្សារ​ព្រៃ​ទា ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ​ក្រោយ​ពេលធ្វើសកម្មភាព​ឆក់​បាន​សម្រេច ​ជនសង្ស័យ​ទាំង​​២នាក់​​ខាងលើ​ជិះ​ម៉ូតូ​គេច​ខ្លួន​​ដល់​ត្រង់​ចំណុច​ច្រកចូល​ផ្សារ​តាំង​កសាង ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ប្រជាពលរដ្ឋ​ដេញចាប់​បាន និង​ប្រគល់​ជូន​នគរបាល​។

ជនសង្ស័យ​ទាំង​​២នាក់​ខាងលើ​នោះ​រួម​មាន​ម្នាក់​ឈ្មោះ​ឌិន ​សំ​អូន ហៅ​វី អាយុ​១៨ ឆ្នាំ មុន​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​ក្រាំង​ពង្រ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ និង​ម្នាក់​ទៀត​ឈ្មោះ​ខុន សៀង​ហួត អាយុ​១៨ ឆ្នាំ មុខរបរ​ជាង​ចាក់​សាក់ ស្នាក់​នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា​។

តាម​ប្រភពពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កេ​ី​ត​ហេតុ​ គេ​បាន​ឃេ​ី​ញក​ស្ត្រី​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊​យ​គី​និ​ច ព​ណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​១FN-៤៤២៥ ធ្វេ​ី​ដំណេ​ី​រ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កេ​ី​ត​ ពេល​នោះ​​ស្ត្រីរងគ្រោះ​​បាន​ដាក់​ទូរស័ព្ទ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កេ​ី​ត​ហេតុ​​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​កណ្តាល​ ១G-៨១២៥ ​ជិះ​តាម​ពីក្រោយ​​ក៏​​ធ្វេ​ី​សកម្មភាព​ឆក់​ទូរស័ព្ទ​ បណ្ដាល​ឲ្យ​​ដួល​ម៉ូតូ​ធ្វើ​ឱ្យ​ស្ត្រី​រងគ្រោះ​រង​របួស ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ឆក់​បាន​សម្រេច​​ហើយ ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​យ៉ាង​លឿន ចំណែក​អ្នកដំណើរ​តាម​ផ្លូវ​បន្ទាប់​ពី​ឃើញ​ហេតុការណ៍​បែប​នេះ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម រហូត​ដល់​ត្រង់​ចំណុច​ច្រកចូល​ផ្សារ​តាំង​កសាង ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ ទើប​ប្រជាពលរដ្ឋ​ដេញចាប់​បាន​ទាំង​២​នាក់​រួច​ហើយ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចោមរោម​វាយ​ទាត់​ធាក់​ម្នាក់​១​ដៃ​ម្នាក់​១​ជើង​រហូត​ទ្រម​ខ្លួន ​ទើប​ប្រជា​ពលរដ្ឋ​នាំ​ជនសង្ស័យ​ទាំង​​២នាក់​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​កា​កាប​២ ដើម្បី​សួរនាំ​ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]