WARNING: IMAGES AND VIDEOS MAY DISTURB YOU

ម៉ាឡេស៊ី៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយសិស្សអាយុ ១៣ឆ្នាំម្នាក់បានឡើងលើដំបូលសាលារៀនមួយ ក្នុងគោលបំណងចង់ធ្វើអត្តឃាត បន្ទាប់ពីសារភាពស្នេហ៍ប្រាប់ Crush (មនុស្សដែលយើងលួចស្រលាញ់) ត្រូវបានបដិសេធ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលារៀនមួយក្នុងទីក្រុង Banting នៅវេលាម៉ោងជាង ១ថ្ងៃត្រង់។

តាមប្រភពព័ត៌មានបានឱ្យដឹងថា សិស្សសាលាម្នាក់នេះ បានសារភាពស្នេហ៍ប្រាប់ សិស្សស្រីម្នាក់ ប៉ុន្តែត្រូវនាងបដិសេធដោយប្រាប់រូបគេថា នាងបានស្រលាញ់គ្នាជាមួយនឹងសិស្សម្នាក់ទៀតហើយ។

ដោយមិនអាចប្រឈមមុខនឹងការពិតបាន ទើបរូបគេរំជួលចិត្តជាខ្លាំង រួចក៏ទុកសំបុត្រមួយសន្លឹក ហើយក៏ឡើងទៅលើដំបូលសាលារៀនដែលមានកម្ពស់ ២ជាន់បម្រុងនឹងលោតសម្លាប់ខ្លួន។

នៅក្នុងសំបុត្របានសរសេរថា៖ (បកប្រែជាភាសាខ្មែរ)

«ខ្ញុំចង់ធ្វើអត្តឃាត ព្រោះខ្ញុំបានវាយគ្នាជាមួយនឹងមិត្តល្អបំផុតរបស់ខ្ញុំ។ ឥឡូវ គេបានស្រលាញ់គ្នាជាមួយនឹងស្រីដែលខ្ញុំស្រលាញ់ហើយ។ បេះដូងរបស់ខ្ញុំពិតជាខ្ទេចខ្ទាំរកពាក្យអ្វីមកនិយាយមិនបាន ហើយខ្ញុំបានប្រាប់មិត្តពីរបីនាក់ផ្សេងទៀតចំពោះបញ្ហានេះដែរ។ ពួកគេបានព្យាយាមបញ្ឈប់ខ្ញុំពីការធ្វើអត្តឃាត ប៉ុន្តែខ្ញុំពិតជាខូចចិត្តជាខ្លាំង ដូច្នេះទើបខ្ញុំសម្រេចចិត្តថានឹងសម្លាប់ខ្លួនឯង។»   

សំបុត្របន្សល់ទុកចុងក្រោយ មុនពេលរូបគេធ្វើអត្តឃាត

ក្រោយមក ក្រុមជួយសង្គ្រោះបានមកដល់សាលារៀននៅម៉ោងជាង ១:១២នាទីថ្ងៃត្រង់ ហើយពួកគេបានបញ្ជាក់ថា គេពិតជាមានបំណងចង់ធ្វើអត្តឃាតពិតមែន។ តែសំណាងល្អ ពួកគេបានបញ្ចុះបញ្ចូលសិស្សម្នាក់នោះកុំឱ្យសម្លាប់ខ្លួន និងចុះមកក្រោមបាន។

យោងតាមសម្តីក្រុមអ្នកជួយសង្រ្គោះបានឱ្យដឹងថា៖

«សិស្សម្នាក់នេះ គ្រាន់តែមានរបួសសើរស្បែកលើដៃបន្តិចបន្តួចប៉ុណ្ណោះក្នុងអំឡុងពេលជួយសង្គ្រោះ ហើយរូបគេត្រូវបានបញ្ចួនទៅមន្ទីរពេទ្យសម្រាប់ធ្វើការព្យាបាលហើយ។»

យ៉ាងណាមិញ យោងតាមប្រភពដដែរបានឱ្យដឹងថា សិស្សម្នាក់នេះគឺជាសិស្សដែលស្ងប់ស្ងាត់ មិនដែលបង្កបញ្ហាអ្វីទេ។ គេថែមទាំងជាមនុស្សម្នាក់ដែលមានមនោសញ្ចេតនាខ្លាំង ទើបរូបគេមានការរំជួលចិត្តជាខ្លាំង ដល់ថ្នាក់សម្រេចចិត្តធ្វើអត្តឃាតបែបនេះ។

បន្ទាប់ពីមានឧប្បត្តិហេតុនេះហើយ យើងសង្ឃឹមថារូបគេនឹងយល់ពីតម្លៃនៃជីវិត ហើយយើងក៏សូមអរគុណ និងកោតសរសើរចំពោះស្នាដៃក្រុមអ្នកជួយសង្រ្គោះផងដែរ ដែលជួយសង្រ្គោះក្មេងម្នាក់នេះទាន់ពេលវេលា៕ 

ចង់ជ្រាបច្បាស់ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្មេងដែលព្យាយាមធ្វើអត្តឃាតរូបនេះ
រូបភាពនៅកន្លែងកើតហេតុ

WARNING: IMAGES AND VIDEOS MAY DISTURB YOU

រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]