កូរ៉េខាងត្បូង ៖ រឿងអាស្រូវរបស់តារាប្រុស Jung Joon Young បានក្លាយជាព័ត៌មានល្បី ធ្វើឲ្យកក្រើកពេញវិស័យ Kpop នៅដើមឆ្នាំនេះ បន្ទាប់ពីរូបលោកត្រូវបានគេបកអាក្រាតថា បានលួចថតវីដេអូអាសអាភាស ជាមួយនារីៗច្រើនជាង ១០នាក់ ហើយបង្ហោះចែកចាយក្នុង Group Chat មួយ នៅក្នុង Kakao Talk ដែលផ្ដុំទៅដោយតារាល្បីៗ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីរឿងនេះបែកធ្លាយ តារាល្បីៗជាច្រើន ត្រូវបានមហាជនសង្ស័យថា ជាអ្នកដែលស្ថិតនៅក្នុង Group Chat នោះដែរ។

នេះបើយោងទៅតាម បទសម្ភាសន៍ចាស់ៗរបស់ តារារ៉េបដ៏ល្បី Zico និង Jung Joon Young កាលពីឆ្នាំ ២០១៦ មហាជនស្រាប់តែសង្ស័យថា Zico បានដឹងអំពីរឿងនេះជាយូរមកហើយ។ ដោយសារតែពេលនោះ Zico បាននិយាយអំពី ទូរស័ព្ទដ៏អាថ៌កំបាំងមួយរបស់ Jung Joon Young ដែលទុកសម្រាប់តែលេង Kakao Talk ហើយមើលទៅវាពិតជា អាថ៌កំបាំង និងគួរឲ្យចាប់អារម្មណ៍។

ប៉ុន្តែថ្មីៗនេះ Zico ស្រាប់តែបដិសេធភ្លាមៗថា លោកមិនបានដឹង ឬជាប់ពាក់ព័ន្ធនឹងរឿងនេះទេ ហើយលោកក៏គ្មានទំនាក់ទំនងជាមួយនឹង Jung Joon Young ជាយូរមកហើយ។ 

កាលនោះ លោកគ្រាន់តែមើលលេខទំនាក់ទំនង នៅក្នុងទូរស័ព្ទរបស់ Jung Joon Young តែប៉ុណ្ណោះ មិនបានដឹងថា ក្នុងទូរស័ព្ទ មានវីដេអូគួរឲ្យស្អប់ខ្ពើមបែបនេះឡើយ។ Zico ថែមទាំងបានបន្ថែមទៀតថា នឹងដោះស្រាយតាមផ្លូវច្បាប់ ប្រសិនបើអ្នកណាម្នាក់ ព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោក ព្រោះតែរឿងនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Zico
រូបភាព Zico
រូបភាព Zico និង Jung Joon Young
រូបភាព Zico និង Jung Joon Young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]