កូរ៉េខាងត្បូង ៖ បន្ទាប់ពីបង្ហាញខ្លួន ជាសមាជិកក្រុមចម្រៀងប្រុសជំនាន់ថ្មី របស់ផលិតកម្ម BigHit បានរយៈពេលត្រឹមតែ ៨ថ្ងៃ ពេលនេះ TXT ក៏ទទួលបានពាន ជាលើកដំបូងទៅហើយ នៅក្នុងកម្មវិធី The Show របស់ប៉ុស្តិ៍ទូរទស្សន៍ SBS MTV កាលពីថ្ងៃទី ១២ ខែមិនា ម្សិលមិញនេះ។

ជាការពិតណាស់ បទចម្រៀង Crown របស់ TXT បានស្ថិតនៅលំដាប់កំពូល លើបទចម្រៀង Senorita របស់ (G)I-DLE និង Butterfly របស់ LOONA ជាហេតុធ្វើឲ្យក្រុមក្មេងប្រុសទាំង ៥នាក់នេះ អាចត្រឡប់ទៅផ្ទះវិញ ជាមួយនឹងពានលើកដំបូងរបស់ពួកគេ។

ក្នុងនោះដែរ សមាជិកក្រុមទាំងអស់ បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង រហូតស្រក់ទឹកភ្នែកភ្លាមៗតែម្ដង។ ពួកគេបានថ្លែងអំណរគុណ ដល់ក្រុមការងារផលិតកម្ម BigHit ទាំងអស់ ដែលបានខិតខំ រៀបចំការសម្ដែងមួយយ៉ាងល្អ សម្រាប់ពួកគេ ថែមទាំងអរគុណដល់អ្នកគាំទ្រ សម្រាប់ការផ្ដល់ឱកាស ឲ្យពួកគេបានបង្ហាញទេពកោសល្យ។

គួរបញ្ជាក់ផងដែរថា កម្មវិធីដែល TXT ទទួលបានពានជាលើកដំបូងនេះ ក៏ជាកម្មវិធីតែមួយដែល BTS ទទួលបានពាន ជាលើកដំបូងផងដែរ។ ខុសគ្នាត្រង់ថា TXT ទទួលបានពាន បន្ទាប់ពីបង្ហាញខ្លួនបាន ៨ថ្ងៃ ប៉ុន្តែ BTS ទទួលបានពានលើកដំបូង បន្ទាប់ពីបង្ហាញខ្លួនបាន ៦៩១ថ្ងៃ៕

ទស្សនារូបភាព និងវីដេអូការសម្ដែងរបស់ពួកគេខាងក្រោម ៖  

រូបភាព TXT
រូបភាព TXT
រូបភាព TXT
រូបភាព TXT
រូបភាព TXT ពេលទទួលពានលើកដំបូង
រូបភាព BTS ពេលទទួលពានលើកដំបូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]