ថៃ៖ តារាចម្រៀង និងតារាសម្តែង Ying Rhatha ជាតារាស្រីដែលមានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេសថៃ។

ជាក់ស្តែងកាលពីថ្ងៃទី១១ ខែមិនា តារាស្រីរូបនេះបានចេញមុខមកនិយាយពីរឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែមរបស់ខ្លួនជាមួយលោក Tul ដែលអ្នកទាំងពីរកំពុងតែគិតគូរពីរឿងរៀបការ ដែលនឹងប្រព្រឹត្តឡើងនៅចុងឆ្នាំនេះ ឬក៏អាចនៅដើមឆ្នាំក្រោយ។

Ying Rhatha និយាយថា នាងសប្បាយចិត្តណាស់ នៅពេលដែលម្តាយរបស់នាងពេញចិត្តនឹង Tul ព្រោះពួកគេទាំងពីរស្រលាញ់គ្នា២ឆ្នាំ វាជាពេលវេលាសមល្មមមួយសម្រាប់ពិសោធន៍ចិត្ត។

ទៀតសោត តារាស្រីរូបនេះបានបន្ថែមទៀតថា ចំណែកឯរឿង Surprise សុំរៀបការមិនទាន់មាននៅឡើយទេ តែពួកយើងតែងនិយាយគ្នារហូតថាត្រូវយកចិញ្ចៀនបែបណា តែខ្ញុំគិតថាបង Tul គាត់ក៏គិតពីរឿងនេះដូចគ្នា៕

Ying Rhatha
Ying Rhatha
Ying Rhatha និងគូស្នេហ៍
Ying Rhatha និងគូស្នេហ៍
Ying Rhatha និងគូស្នេហ៍
Ying Rhatha និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]