ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាពលោក អេឡិច ហ្សូរ៉ា បានបង្ហាញមុខនៅក្នុងហាងកាហ្វេមួយកន្លែងក្នុងទីក្រុងភ្នំពេញ ក្នុងនាមជាភ្ញៀវកិត្តិយសមួយរូប ក្នុងចំណោមភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។

កម្មវីធីដែលលោក អេឡិច ហ្សូរ៉ា បានចូលរួមនោះមានឈ្មោះថា «E&M Thank you party» ដែលធ្វើឡើងដើម្បីជាការអរគុណចំពោះអតិថិជន និងដៃគូសហការជាច្រើន ដែលតែងតែគាំទ្ររាល់គ្រប់សេវាកម្មរបស់ E&M Catering របស់ហាង E&M Coffee តាំងពីដើមរហូតមកដល់សព្វថ្ងៃនេះ។

សម្រាប់ការបង្ហាញខ្លួននៅ E&M Coffee ក្នុងវេលានោះដែរ តារាសម្ដែង អេឡិច ហ្សូរ៉ា មិនត្រឹមតែចូលរួមជាភ្ញៀវប៉ុណ្ណោះទេ លោកថែមទាំងមានតួនាទីជាពិធីករ ឬអ្នកសម្របសម្រួលក្នុងការដំណើរការកម្មវិធីទាំងមូលផងដែរ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។ ការពិតទៅនេះមិនមែនជាលើកទីមួយឡើយ ដែលតារាសម្ដែងមានរហស្សនាមថា Bro រូបនេះបានទៅដល់ E&M Coffee ព្រោះថាកន្លងមកលោកក៏ធ្លាប់បានទៅដល់ និងភ្លក់រសជាតិកាហ្វេ និងអាហារឆ្ងាញ់ៗនៅទីនោះ ឬអាចនិយាយបានថា ជាម៉ូយម្នាក់របស់ E&M Coffee ផងដែរ។

តារាសម្ដែង អេឡិច ហ្សូរ៉ា

សូមបញ្ជាក់ថា E&M Coffee បានផ្ដើមចេញពីហាងកាហ្វេធម្មតា រហូតដល់សព្វថ្ងៃនេះ E&M ក្លាយជាហាងកាហ្វេដ៏ពេញនិយមមួយនៅក្នុងទីក្រុងភ្នំពេញ ដែលត្រូវបានទទួលស្គាល់ដោយអតិថិជនមកពីគ្រប់ទិសទី ហើយមានការផ្លាស់ប្រែមុខមាត់ថ្មី និងបានពង្រីកសាខាបន្ថែមជាបន្តបន្ទាប់ ដោយមានបម្រើជូនសេវាកម្មជាច្រើនដូចជា៖
- មានបន្ទប់ប្រជុំ សម្រាប់ទទួលការរៀបចំរាល់ការប្រជុំ Projector Printer និង Coffee Break
- មានទទួលរៀបចំខ្ចប់អាហារពេលព្រឹក និងអាហារពេលថ្ងៃត្រង់
- E&M Catering មានទទួលរៀបចំម្ហូបអាហារប៊ូហ្វេ BBQ អាហារសម្រន់ កាហ្វេឆ្ងាញ់ៗ ភេសជ្ជៈ ផ្លែឈើ នំខ្មែរ ប្រកបដោយការច្នៃប្រឌិតតម្រូវតាមចំណូលចិត្ត និងការចង់បានរបស់លោកអ្នក ដោយយកចិត្តទុកដាក់ខ្លាំងលើការតុបតែង រសជាតិ សោភ័ណភាព អនាម័យ និងសេវាកម្ម ជាពិសេសគឺមានតម្លៃសមរម្យ មិនធ្វើឲ្យលោកអ្នកខកបំណងឡើយ

កម្មវិធី «E&M Thank you party»

បន្ថែមលើសនេះ កម្មវិធី «E&M Thank you party» ដែលមានការសម្របសម្រួលកម្មវិធីដោយលោក អេឡិច ហ្សូរ៉ា នេះដែរ ក៏ជាការប្រកាសសម្ពោធជាផ្លូវការនូវសេវាកម្មថ្មីរបស់ E&M Coffee ដែលមានឈ្មោះថា E&M Catering ដែលផ្ដោតទៅលើការរៀបចំម្ហូបអាហារប៊ូហ្វេ BBQ អាហារសម្រន់ កាហ្វេ ភេសជ្ជៈ ផ្លែឈើ នំខ្មែរ ជាច្រើនទៅតាមកម្មវិធីផ្សេងៗដែលអតិថិជនត្រូវការ។

E&M Coffee មានពីរសាខា គឺនៅឈូកមាសផ្លាហ្សា ទីតាំងផ្ទះលេខ ៦៤៣ ផ្លូវ ២០១១ រាជធានីភ្នំពេញ (ម្តុំផ្សារពិភពថ្មីឈូកមាស)។ ចំណែកសាខាបឹងកេងកង មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៦១ ផ្លូវលេខ ៥៧ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។ លេខទូរស័ព្ទ ០១២ ២៦ ០០ ៣៥ ឬ ០១៥ ២៦ ០០ ០៥ ៕

លោក អេឡិច ហ្សូរ៉ា
កម្មវិធី «E&M Thank you party»
កម្មវិធី «E&M Thank you party»
កម្មវិធី «E&M Thank you party»
កម្មវិធី «E&M Thank you party»
កម្មវិធី «E&M Thank you party»
កម្មវិធី «E&M Thank you party»
លោក អេឡិច ហ្សូរ៉ា

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]