សៀមរាប៖ កាលពីយប់មិញនេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបានទទួលដំណឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា មហាសេដ្ឋីលោក Jack Ma បានបង្ហាញខ្លួននៅលើទឹកដីខ្មែរ ជាមួយនឹងសកម្មភាពយ៉ាងសាមញ្ញ គួរឲ្យសរសើរ។

ទន្ទឹមនឹងនេះដែរ មានបណ្តាញសង្គមហ្វេសប៊ុកមួយបានធ្វើការ បង្ហោះរូបភាពមួយសន្លឹកជាមួយនឹងមហាសេដ្ឋីរូបនេះ នៅព្រលានយន្តហោះខ្មែរ ដែលត្រឹមរយៈពេលដ៏ខ្លីក៏មានការស៊ែរតៗគ្នារាប់ពាន់នាក់ ពេញបណ្តាញសង្គមតែម្តង។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះនាងក៏បានភ្ជាប់ជាមួយនឹងសារដ៏ខ្លីថា៖«មហាសេដ្ឋី Jack Ma ទើបតែមកដល់ខេត្តសៀមរាប នៅយប់នេះ ជាអ្នកដំណើរធម្មតានៅយប់នេះ»។

ក្រោមសកម្មភាពដ៏សាមញ្ញ ក៏ដូចជាការបង្ហាញខ្លួនស្ងាត់របស់មហាសេដ្ឋីរូបនេះ ក៏មានមហាជនជាច្រើនសរសើរដល់លោកគ្រប់គ្នា ដែលមិនដាក់ខ្លួនច្រើន ធ្វើខ្លួនសាមញ្ញគួរឲ្យសរសើរខ្លាំងតែម្តង។

គួរបញ្ជាក់ផងដែរថា ការដែលលោកមកប្រទេសកម្ពុជានេះដែរ ក៏មានការលេចលឺថាលោកមក ដើម្បីតែដើម្បីស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ លោកនឹងធ្វើដំណើរ ទៅតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

មហាសេដ្ឋីលោក Jack Ma
មហាសេដ្ឋីលោក Jack Ma
មហាសេដ្ឋីលោក Jack Ma មកខ្មែរ
មហាសេដ្ឋីលោក Jack Ma មកខ្មែរ
មហាសេដ្ឋីលោក Jack Ma មកខ្មែរ
មហាសេដ្ឋីលោក Jack Ma មកខ្មែរ
មហាសេដ្ឋីលោក Jack Ma មកខ្មែរ
មហាសេដ្ឋីលោក Jack Ma មកខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]