កូរ៉េខាងត្បូង ៖ បណ្ដាញសារព័ត៌មានកូរ៉េមួយ បានរាយការណ៍ថា ការវិលត្រលប់របស់ BTS ដែលគ្រោងនឹងធ្វើឡើង នៅពាក់កណ្ដាលខែឧសភាខាងមុននេះ ត្រូវបានផ្លាស់ប្តូរមកត្រឹម ពាក់កណ្ដាលខែមេសាវិញ ដោយសារតែអាល់ប៊ុមថ្មីរបស់ពួកគេ កំពុងរៀបចំនោះ វាស្ទើរតែរួចរាល់ទៅហើយ។

មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេបានបន្តថា ក្រុមចម្រៀងប្រុសលំដាប់ពិភពលោក BTS នឹងធ្វើការបង្ហាញខ្លួនម្ដងទៀត នៅលើឆាកតន្រ្តីដ៏អស្ចារ្យរបស់អាមេរិក Billboard Music Awards នៅថ្ងៃទី 1 ខែឧសភា។

ក្នុងនោះដែរ មានក្រុមអ្នកគាំទ្រជាច្រើន បានយល់ស្របចំពោះពាក្យចចាមអារ៉ាមដែលថា BTS ទំនងជាទៅចូលរួម កម្មវិធីពានរង្វាន់ Billboard Music ម្តងទៀត ព្រោះនៅកំឡុងខែឧសភានេះ តារាប្រុសមួយក្រុមនេះ ក៏មានតន្រ្តីទេសចរណ៍ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ស្រាប់តែម្ដង។

បន្ទាប់ពីព័ត៌មាននេះបានផ្សព្វផ្សាយ មិនយូរប៉ុន្មាន ផលិតកម្ម BigHit ស្រាប់តែបង្ហាញការឆ្លើយតបជាផ្លូវការមួយថា ៖

«BTS គឺកំពុងស្ថិតនៅ ពាក់កណ្ដាលនៃការសម្រេច អាល់ប៊ុមថ្មីរបស់ខ្លួន។ យ៉ាងណាមិញ យើងនឹងប្រកាសកាលបរិច្ឆេទច្បាស់លាស់ នៅពេលក្រោយទៀត។ សូមរង់ចាំតាមដានទស្សនា ការវិលត្រឡប់មកវិញរបស់ពួកយើងឆាប់ៗនេះ»។

ទោះបីជាយ៉ាងនេះក្ដី នៅមិនទាន់មានការបញ្ជាក់ ពីផលិតកម្មនៅឡើយទេ ចំពោះរឿងវត្តមានរបស់ BTS ក្នុងកម្មវិធីពានរង្វាន់ Billboard Music ឆ្នាំនេះ។ សូមប្រិយមិត្ត តាមដានជាបន្តទៅទៀត៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]