ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា បានបង្ហោះវីដេអូមួយដើម្បីបង្ហាញអ្នកគាំទ្ររបស់ខ្លួន ពីសកម្មភាពថតបទថ្មី សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខាងមុខ ដែលមានចំណងជើងថា “រលឹមប្រុយ”

យ៉ាងណាមិញ សម្រាប់សកម្មភាពថតបទចម្រៀងនេះផងដែរ អ្នកគាំទ្របានចាប់អារម្មណ៍ថា កញ្ញា មាស សុខសោភា បានរៀបចំសម្លៀកបំពាក់ខ្លួន និងសមាជិកថតជាមួយ គូរឲ្យទាក់ទាញ ដោយរូបនាងបានយកអាវដែលធ្វើឡើងពីក្រមាខ្មែរ មកពាក់ដើម្បីថតបទថ្មីរបស់ខ្លួនផងដែរ។

យ៉ាងណាក្តី ទាំងនេះគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ដែលកញ្ញា មាស សុខសោភា រកនឹកឃើញគំនិតលើកស្ទួយ ដោយនាំគ្នាស្លៀកសម្លៀកបំពាក់ដែលធ្វើឡើងពីក្រមាខ្មែរ បែបនេះ។

គួររម្លឹកដែរថា កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្តងរួចមកហើយ នៅពេលដែលឃើញនាង យករ៉ូបក្រមាខ្មែរ មកបង្ហាញលើឆាក ដែលធ្វើឲ្យគ្រប់គ្នាពេញចិត្តយ៉ាងខ្លាំង ហើយមិនដល់ពេលនេះ កញ្ញា មាស សុខសោភា ក៏ធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ចាប់អារម្មណ៍ជាមួយសម្លៀកបំពាក់របស់នាងផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

មាស សុខសោភា
សកម្មភាពក្រោយឆាកថតបទថ្មី
សកម្មភាពក្រោយឆាកថតបទថ្មី
សកម្មភាពក្រោយឆាកថតបទថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា