ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារាចម្រៀងវ័យក្មេង ប្អូនប្រុសធឿន បុរី កំពុងតែធ្វើឲ្យមហាជនជាច្រើនស្រលាញ់ និងពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងសមត្ថភាពដ៏ល្អ សម្លេងយ៉ាងពីរោះខ្លាំងគួរឲ្យសរសើរ រាល់ពេលច្រៀងបទសំនៀងដើមជាច្រើន។

ជាក់ស្តែងកាលពីពេលកន្លងទៅនេះ តារាវ័យក្មេងរូបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសរសើរដល់ប្អូនប្រុស ក្រោយបានធ្វើការបកស្រាយជាមួយនឹង ចម្រៀងមួយបទ «គន់មើលក្នុងសួន» ដែលជាសំនៀងដើម ជាមួយនឹងបងស្រីម្នាក់ ដែលជាជនពិការភ្នែកទាំងសងខាង។

តាមរយៈវីដេអូដែលបង្ហាញពីសមត្ថភាពល្អបែបនេះ អ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ព្រោះថាអ្នកទាំង២ បានបកស្រាយចម្រៀងរួមគ្នាជាលើកដំបូងក៏ពិតមែន តែសម្លេងពិតជាពីរោះគួរឲ្យសរសើរខ្លាំងតែម្តង។

ក្រោយពីបានទស្សនាវីដេអូមួយនេះ ក៏មានការសរសើរពីបណ្តាមហាជនជាច្រើន មិនត្រឹមតែប៉ុណ្ណោះក៏មានការស៊ែរតៗគ្នា ពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង ព្រោះសម្លេងអ្នកទាំងពីរពិតជាស៊ីគ្នា៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ធឿន បុរី និងបងស្រីជនពិការ ច្រៀងរួមគ្នា
ធឿន បុរី និងបងស្រីជនពិការ ច្រៀងរួមគ្នា
បងស្រីជនពិការ ច្រៀងរួមគ្នានឹង ធឿន បុរី
បងស្រីជនពិការ ច្រៀងរួមគ្នានឹង ធឿន បុរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ធឿន បុរី