ភ្នំពេញ៖ កម្មវិធីកម្សាន្តប្លែកគេ I Can See Your Voice Cambodia កំពុងដំណើរការដល់សប្តាហ៍ទី៥ ហើយដែលនឹងចាក់ជូនទស្សនាល្ងាចនេះ ចាប់ពីម៉ោង៦ដល់៨ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។

ប៉ុន្មានសប្តាហ៍កន្លងមកនេះ I Can See Your Voice Cambodia ទាក់ទាញទស្សនិកជនយ៉ាងច្រើន មកឲ្យទស្សនាកម្មវិធីពោរពេញ ដោយសំណើចសើចចុកពោះមួយនេះ ដោយសារតែ តារាចម្រៀងកិត្តិយស ដែលបានចូលរួមសុទ្ធសឹង ជាកំពូលតារាល្បីជួរមុខ។ មិនតែប៉ុណ្ណោះ អ្វីដែលមិនអាចខ្វះបានក្នុងកម្មវិធីកំពុងល្បីមួយនេះ គឺកំពូលវិភាគទាំង៥ ដែលតែងបង្កើតបរិយាស ឲ្យសប្បាយរីករាយពេញ២ម៉ោងតែម្តង។

រង់ចាំទស្សនាទាំងអស់គ្នា ថាតើនៅក្នុងសប្តាហ៍ទី៥នេះ នឹងមានតារារូបណាខ្លះ ដែលនឹងក្លាយជាកំពូលអ្នកវិភាគ ហើយវត្តមានតារារូបណាដែលជាកំពូលចម្រៀងកិត្តិយសរបស់ I Can See Your Voice Cambodia សប្តាហ៍ទី៥នេះ? កុំភ្លេចរង់ចាំ ទស្សនាទាំងអស់គ្នា!

ទស្សនាវីដេអូខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]