កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តមួយចំនួន ដែលជាអ្នកគាំទ្រវិស័យ Kpop ជ្រាបហើយថា ដោយសារតែតន្ត្រី Kpop មានភាពល្បីល្បាញ ដូច្នេះហើយទើបបទចម្រៀងទាំងនោះ ត្រូវបានគេចាក់នៅកន្លែងផ្សេងៗ ដូចជាហាងទំនិញ ឬហាងកាហ្វេជាដើម។

ក៏ប៉ុន្តែសម្រាប់បទចម្រៀងក្រុមកូនពៅ ITZY របស់ផលិតកម្ម JYP Entertainment វិញ បែរជាត្រូវបានគេចាក់ក្នុងកន្លែងប្រគំតន្ត្រីរបស់ក្រុម Maroon 5 ក្នុងប្រទេសសិង្ហបុរី ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង។

គួររម្លឹកដែរថា ក្រុមចម្រៀងស្រីមួយក្រុមនេះ ទើបតែចេញជាផ្លូវការមិនទាន់បានមួយខែនោះទេ ក៏ប៉ុន្តែប្រជាប្រិយភាពរបស់ពួកគេ ហាក់មានសន្ទុះភាពល្បីល្បាញនៃបទចម្រៀងដំបូងរបស់ពួកគេពិតជាខ្លាំងក្លា រហូតបានចាក់ក្នុងការប្រគំតន្ត្រីរបស់ក្រុម Maroon 5 ដែលទាំងនេះបានបង្ហាញឲ្យឃើញថា ពួកគេពិតជាមានប្រជាប្រិយភាព ដែលធ្វើឲ្យ Hater​ (ក្រុមអ្នកមិនចូលចិត្ត) មួយចំនួនដែលរិះគន់ថាពួកគេមិនល្បី ស្ងាត់មាត់និយាយមិនចេញនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ITZY
ITZY
ITZY
សកម្មភាពការប្រគំតន្ត្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]