ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាប រួចមកហើយពីទំនាក់ទំនងស្នេហារបស់អ្នកនាង ស៊ឹម សូលីកា ជាមួយនឹងលោក អេង ឬទ្ធី ដែលជាគូស្នេហ៍មានអាជីពដូចគ្នា ។

យ៉ាងណាមិញ គូស្នេហ៍សិល្បៈមួយគូដែលជាពិធីករ ពិធីការិនីដ៏ល្បីល្បាញលោក អេង ឬទ្ធី និងអ្នកនាង ស៊ឹម សូលីកា ក៏ធ្លាប់បានបង្ហាញពីសកម្មភាពផ្សេងៗ មិនថាជាដំណើរកម្សាន្ត ឬកម្មវិធីនានាជាមួយគ្នានោះទេ សុទ្ធតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនតែម្តង។

ជាក់ស្ដែង កាលពីម្សិលមិញនេះ ត្រូវជាថ្ងៃទិវាសិទ្ធនារីអន្តជាតិ (៨មីនា) គេសង្កេតឃើញមានការចាប់អារម្មណ៍ខ្លាំង តាមរយៈការបង្ហោះរូបភាព និងសាររៀបរាប់ខ្លី អត្ថន័យយ៉ាងផ្អែមល្ហែម របស់អ្នកនាង ស៊ឹម សូលីកា នៅលើគណនីហ្វេសប៊ុកផ្លួវការរបស់ខ្លួន ជាមួយនឹងកាដូចិញ្ចៀនពេជ្រ ពីលោក អេង ឬទ្ធី ដែលជាគូស្នេហ៍របស់អ្នកនាងបានផ្តល់ឲ្យ។

នៅក្នុងនោះផងដែរ ពិធីការិនីដ៏មានប្រជាប្រិយភាពរូបនេះ បានសរសេថា៖

«អរគុណបង និងកូនស្រីម្ដាយ ចំពោះការស្រលាញ់និងក្ដីគោរព ពិសេសយល់ចិត្ត និង ផ្គាប់ចិត្តនេះតែម្ដង ដឹងចិត្តណាស់ ហើយទាំងនេះគឺជាការងារស្រាលៗទេ ០៨.មីនា.២០១៩ នៅពេលដែលយើងដាក់អម្រែកចុះ ទើបយើងបានដឹងកាន់តែច្បាស់ថា វាស្រាល ហើយស្រួលខ្លួនខ្លាំងណាស់» ។

ទាំងនេះបញ្ជាក់ឲ្យឃើញថា អ្នកនាង ស៊ឹម សូលីកា ជាមួយនឹងលោក អេង ឬទី្ធ ពិតជាមានសុភមង្គលខ្លាំងមែនទែន មិនចាញ់តារាក្មេងៗប៉ុន្មាននោះទេ ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖  

ស៊ឹម សូលីកា និង អេង រិទី្ធ
ស៊ឹម សូលីកា និង អេង រិទី្ធ
ចិញ្ចៀនពេជ្រ របស់ ស៊ឹម សូលីកា
ចិញ្ចៀនពេជ្រ របស់ ស៊ឹម សូលីកា
លោក អេង រិទ្ធី និង កូនស្រី
សំណេររបស់ អ្នកនាង ស៊ឹម សូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម សូលីកា