អេស្ប៉ាញ៖ ក្លិបបាល់ទាត់ Real Madrid កំពុងតែជួបប្រទះស្ថានភាពដុនដាបខ្លាំងនារដូវកាលនេះ បន្ទាប់ពីជ្រុះចេញពីការប្រជែងពានរង្វាន់ធំៗចំនួន ៣ ក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍។ បន្ទាប់ពីក្លិបបានជោគជ័យយ៉ាងខ្លាំងក្នុងពានរង្វាន់ធំបំផុតរបស់អឺរ៉ុប UEFA Champions League ៣រដូវកាលជាប់ៗគ្នា អ្វីៗគ្រប់យ៉ាងហាក់ផ្លាស់ប្តូរទាំងស្រុងនារដូវកាលនេះ។

កីឡាកររបស់ Real Madrid

គួរបញ្ជាក់ថា កាលពីពាក់កណ្តាលសប្តាហ៍មុន ក្លិប Real Madrid ត្រូវធ្លាក់ចេញពីពានរង្វាន់ Copa Del Rey ដោយក្រុម Barcelona និងបន្តចាញ់ ១-០ បន្តទៀតក្នុងជំនួប El Clasico នៅទឹកដីកីឡដ្ឋាន Santiago Bernabeu។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺក្រុមការពារជើងឯក UCL មួយនេះ បែរជាត្រូវធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ក្រុម Ajax។ ស្រាប់តែកាលពីពេលថ្មីៗនេះ លោក Ramon Calderon អតីតប្រធានក្លិប Real Madrid បានចេញមកទម្លាយរឿងមួយដែលលោក Zidane បានប្រាប់ទៅកាន់លោក Perez មុននឹងចាកចេញពីក្លិប ក៏ប៉ុន្តែលោក Perez និងក្លិប Real Madrid ផ្ទាល់មិនខ្វាយខ្វល់ រហូតដល់ធ្លាក់ដុនដាបដល់ដំណាក់កាលនេះ។

លោក Ramon Calderon

បើតាមលោក Calderon បានឱ្យដឹងថា មុនពេលសម្រេចចិត្តចាកចេញពី Real Madrid លោក Zidane បានស្នើទៅកាន់ថ្នាក់ដឹកនាំក្លិបយក្ស-សនូវ ៣ចំណុចសំខាន់ៗដូចខាងក្រោម៖

១. សូមឱ្យបន្តរក្សាជំនឿចិត្តទៅលើអ្នកចាំទី Keylor Navas ជាជាងការផ្តោតលើការនាំយកអ្នកចាំទីថ្មីមកកាន់ក្លិប

២. រក្សាទុក Cristiano Ronaldo ឱ្យនៅបន្ត និងផ្សះផ្សាទំនាក់ទំនងឡើងវិញ

៣. យល់ព្រមឱ្យក្លិបលក់ Gareth Bale ចេញ

ផ្ទុយទៅវិញ ក្លិប Real Madrid បានធ្វើរឿងផ្ទុយពីនេះទាំងអស់ ដោយបាននាំយកកីឡាករ Thibaut Courtois មកកាន់ក្លិប និងរក្សាទុក Gareth Bale ដោយលក់ Ronaldo ទៅកាន់ក្លិប Juventus កាលពីរដូវក្តៅឆ្នាំមុន។ 

លោក Calderon ក៏បានបន្ថែមថា៖ “ Zidane បានព្រមានទៅកាន់ប្រធានក្លិបរួចរាល់ហើយចំពោះអ្វីដែលអាចកើតឡើង បើសិនជាក្លិបមិនយល់ស្របទៅនឹងចំណុចទាំង៣នោះ ប៉ុន្តែក្លិប Real Madrid បែរជាធ្វើផ្ទុយវិញទាំងអស់ ហើយលទ្ធផលដែលទទួលបាន គឺដូចអ្វីដែលយើងទាំងអស់គ្នាបានឃើញនារដូវកាលនេះស្រាប់”៕ 

លោក Florentino Perez និង Zidane
ការប្រកួតរវាង Real Madrid និង Ajax
Gareth Bale

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]