ថៃ៖ ដូចដែលប្រិយមិត្តដែលជាអ្នកគាំទ្រ តារាថៃច្បាស់ជាជ្រាបហើយថា រាល់តារាថៃល្បីៗភាគច្រើន ពួកគេសុតតែមានគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ដើម្បីបង្ហោះរូបរបស់ពួកគេ។

យ៉ាងណាមិញ តើប្រិយមិត្តធ្លាប់ជ្រាបទេថា សម្រាប់តារាថៃល្បីៗទាំងនោះ គ្រាន់តែពួកគេបង្ហោះរូបក្នុងគណនីផ្ទាល់ខ្លួន ក៏ពួកគេអាចទទួលបានចំណូលដែរ។ ក្នុងនោះដែរ តាមប្រភពព័ត៌មានប្រទេសថៃ បានឲ្យដឹងថា ម្ចាស់ផលិតផល ដែលចង់ឲ្យតារាថៃទាំងនោះថត និងបង្ហោះរូបចូលគណនី ម្ចាស់ផលិតផល ត្រូវតែហ៊ានចំណាយលុយឲ្យពួកគេខ្ពស់តាមចំនួនអ្នក Follow ក្នុងគណនីរបស់ពួកគេផងដែរ។

តួយ៉ាង ឧទាហរណ៍ថា តារាថៃម្នាក់ដែលមានអ្នក Follow ចំនួន ៨០ម៉ឺននាក់ ដូច្នេះហើយ ម្ចាស់ផលិតផល ត្រូវតែចំណាយលុយលើការបង្ហោះរូបមួយសន្លឹក ក្នុងចំនួន ៨ម៉ឺនបាត ស្មើនឹង ២៥០០ដុល្លារ ដែលទាំងនេះមានន័យថា ម្ចាស់ផលិតផលត្រូវចំណាយលុយស្មើនឹង ១០ភាគរយ នៃចំនួនអ្នក Follow សរុបរបស់តារាទាំងនោះ។

ទោះជាយ៉ាងណាក្តី សម្រាប់តារាថៃល្បីៗភាគច្រើន ពួកគេសុតមានអ្នក Follow លើគណនីអ៊ីនស្តារក្រាម រាប់លាននាក់ឯណោះ ដូច្នេះហើយបើគិតពីចំណូលដែល ពួកគេរកបានពីបណ្តាញសង្គមនេះ ក៏មិនធម្មតានោះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Mario
Aum
Bella
Kimberley
Yaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]