ភ្នំពេញ៖ នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃដ៏ពិសេសរបស់តារាសម្តែងស្រីដ៏ឆ្នើមកញ្ញាកុល ដាវី ជាមួយនឹងតារាចម្រៀងប្រុសលោកសុខ រក្សា ក្រោយបានចាប់ដៃស្រលាញ់គ្នា តស៊ូអស់ពេលជាច្រើនឆ្នាំ ដើម្បីរើសវេលាល្អ ចូលរោងជ័យរៀបការជាមួយគ្នា ពោរពេញដោយសុភមង្គល។

កម្មវិធីដ៏អធិកអធមរបស់តារាស្រីរូបនេះ កំពុងតែប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន រីឯទិដ្ឋភាពនៅក្នុងកម្មវិធី ការរៀបចំយ៉ាងស្រស់ស្អាត រំលេចដោយផ្កាស្អាតៗ ជាមួយនឹងពណ៌ក្រហមលាយគ្នាយ៉ាងស្រស់ស្អាត។

តែបើក្រឡេកទៅមើល រូបសម្រស់កូនក្រមុំ នាព្រឹកនេះវិញ ឃើញថាមុខមាត់របស់នាងប្រែជាស្អាតជាងមុខទ្វេដង ស្របពេលដែលតារាស្រីរូបនេះ បានគ្រងនូវសម្លៀកបំពាក់ប្រពៃណីកូនក្រមុំ យ៉ាងស្រស់សោភាគួរឲ្យសរសើរខ្លាំង នៅក្នុងថ្ងៃពិសេសមួយនេះ។

ទន្ទឹមនឹងរូបឆោមដ៏ស្រស់ស្អាត លេចធ្លោនេះដែរ មហាជនជាច្រើនក៏បានសរសើរដល់នាង ដែលសម្រស់នៅតែស្អាតមិនថាតែងខ្លួនបែបណា ជាពិសេសគឺនៅពេលដែលស្លៀកពាក់ឈុតកូនក្រមុំ ក្នុងថ្ងៃដ៏អធិកអធមមួយនេះ របស់នាង៕

រូបភាពពី៖ Long Boroth & Dee Daniel

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ទិដ្ឋភាពមង្គលការកុល ដាវី ព្រឹកនេះ
ទិដ្ឋភាពមង្គលការកុល ដាវី ព្រឹកនេះ
ទិដ្ឋភាពមង្គលការកុល ដាវី ព្រឹកនេះ
ទិដ្ឋភាពមង្គលការកុល ដាវី ព្រឹកនេះ
កុល ដាវី ក្នុងឈុតប្រពៃណីព្រឹកនេះ
កុល ដាវី ក្នុងឈុតប្រពៃណីព្រឹកនេះ
កុល ដាវី ក្នុងឈុតប្រពៃណីព្រឹកនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]