បរទេស៖ តារាបាល់ទាត់ឆ្នើម Lionel Messi ត្រូវបានគ្រូបង្វឹកកោះហៅ និងមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិសាជាថ្មីម្តងទៀត ក្រោយពេលព្រឹត្តិការណ៍ FIFA World Cup ២០១៨ បញ្ចប់។ Lionel Messi បានខកខានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងការប្រកួតមិត្តភាពចំនួន ៦លើករួចមកហើយ ចាប់តាំងពីអាហ្សង់ទីនចាញ់បារាំង និងធ្លាក់ចេញពីពាន World Cup កាលពីឆ្នាំមុន។

Lionel Messi

គួរបញ្ជាក់ថា Lionel Messi ធ្លាប់បង្ហាញខ្លួនជាមួយជម្រើសជាតិអាហ្សង់ទីនបាន ១២៨ ប្រកួត និងស៊ុតបញ្ចូលទីបាន ៦៥គ្រាប់។ ម្ចាស់ពាន Ballon D’or ៥សម័យកាលរូបនេះ ធ្លាប់ឈ្នះពានរង្វាន់ធំជាងគេជាមួយក្រុមជម្រើសជាតិគឺ មេដាយមាសកីឡាអូឡាំពិក ឆ្នាំ ២០០៨។ ទោះបីជាបែបណាក្តី Messi នៅតែមានគោលបំណងចង់ឈ្នះពានធំៗជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America ៣លើក និងជាជើងឯករង FIFA World Cup កាលពីឆ្នាំ ២០១៤។

Lionel Messi

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងត្រូវត្រៀមជួបជាមួយក្រុមជម្រើសជាតិវេណេហ្ស៊ុយអេឡា នៅទីក្រុងម៉ាឌ្រីដនាថ្ងៃទី ២៣ ខែមីនានេះ មុននឹងបន្តជួបជាមួយក្រុមជម្រើសជាតិម៉ារ៉ុក នៅថ្ងៃទី ២៦ ខែមីនាក្នុងជំនួបមិត្តភាពអន្តរជាតិ។ ដោយឡែក អាហ្សង់ទីនក៏នឹងមានភារកិច្ចក្នុងពានរង្វាន់ Copa America ដែលចាប់ផ្តើមពីថ្ងៃទី ១៤ខែមិថុនា ដល់ថ្ងៃទី ៧ ខែកក្កដាខាងមុខនេះ។ ក្រុមអាហ្សង់ទីនស្ថិតនៅក្នុងពូល B ជាមួយ កូឡុំប៊ី, ប៉ារ៉ាហ្គាយ និងក្រុមភ្ញៀវ កាតា៕

ពានរង្វាន់ Copa America 2019

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]