ភ្នំពេញ៖ ទោះបីទើបតែប្រឡូកនៅក្នុងវិស័យសិល្បៈចម្រៀង ត្រឹមមួយរយៈពេលយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថា តារាចម្រៀងវ័យក្មេង កញ្ញា សោភា ទេពី ក៏ទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងពីបណ្តាអ្នកគាំទ្រ ក្រោយដឹងពីសមត្ថភាពដ៏ល្អរបស់នាង។

ជាក់ស្តែង មួយរយៈពេលនេះ កាន់តែកៀកចូលឆ្នាំប្រពៃណីខ្មែរ តារាខ្មែរល្បីៗជាច្រើនដួងបាននាំគ្នាបញ្ចេញនូវបទចម្រៀង បែបសម័យ និងប្រពៃណីផ្សេងៗគ្នា ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនជាច្រើន។

ដោយឡែក បើងាកមកមើលតារាស្រីវ័យក្មេងរូបនេះវិញ ក៏មិនខុសពីតារាដទៃ ដោយនាងបានបញ្ចេញបទថ្មី ជាមួយនឹងក្បាច់រាំយ៉ាងគួរឲ្យសរសើរតែម្តង។

បទនោះមានចំណងជើងថា «បង្រៀនបងរាំ» ដែលមានអត្ថន័យយ៉ាងល្អ រីឯចង្វាក់វិញមានការលាយចូលគ្នា ជាមួយនឹងចង្វាក់ប្រពៃណី ច្នៃបញ្ចូលជាមួយល្ខោនយីកេ និងចង្វាក់ Hip Hop ស្តាប់ទៅពិតជាប្លែក និងមានការច្នៃឡើងខុសពីបទរបស់តារាផ្សេងៗតែម្តង។

ក្រោយពីបានស្តាប់ ក៏ដូចជាបានឃើញចង្វាក់រាំដ៏ល្អរបស់តារាស្រីរូបនេះ ក៏មានមហាជនជាច្រើន ពិតជាពេញចិត្តយ៉ាងខ្លាំង ដែលបទប្រពៃណីខ្មែរ លាយជាមួយនឹង Hip Hop យ៉ាងប្លែកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ២០១៩ ខាងមុខនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

សោភា ទេពី
សោភា ទេពី
សោភា ទេពី
សោភា ទេពី ក្នុងក្បាច់រាំបទថ្មី
សោភា ទេពី ក្នុងក្បាច់រាំបទថ្មី
សោភា ទេពី ក្នុងក្បាច់រាំបទថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សោភា ទេពី