ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រីជនជាតិថៃ ដ៏មានប្រជាប្រិយភាពនាង Baifern Pimchanok បានធ្វើឲ្យអ្នកគាំទ្រ តាមសម្លឹងមើលសម្រស់ដ៏ស្រស់ស្អាតរបស់នាង នៅលើឆ្នេរសមុទ្រ មិនដាក់ភ្នែក ដោយរូបនាងបានបង្ហោះរូបភាពជាច្រើនសន្លឹក អមជាមួយវីដេអូ នៅលើបណ្តាញសង្គម។

យ៉ាងណាមិញ ផ្អែកលើរូបថតជាច្រើនសន្លឹកនោះ បានឲ្យដឹងទៀតថា នាង Baifern បានឆក់យកបេះដូងអ្នកគាំទ្រមិនតិចនាក់នោះទេ ក្រោយពីបានឃើញរូបថតនាងបង្អួតសម្រស់នៅលើឆ្នេរសមុទ្រ ជាមួយរ៉ូបសបញ្ចេញសាច់ខ្ចីរបស់នាង។

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់រូបភាពជាច្រើនសន្លឹកនេះដែរ បានទទួលការ Like ពីអ្នកគាំទ្រច្រើនមែនទែន។ លើសពីនេះទៀតនោះ ចំណែកឯវីដេអូនៅលើឆ្នេរសមុទ្រវិញ ក៏ទទួលបានចំនួនអ្នកចូលមើលរហូតដល់កន្លះលាន ត្រឹមតែរយៈពេល១ថ្ងៃតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]