ភ្នំពេញ៖ ក្រោយពីសង្គ្រាមDiss Track របស់តារារ៉េបខ្មែរល្បីៗជាច្រើនដួង ត្រូវបានបញ្ចប់អស់ពេលមួយរយៈ ពេលនេះក៏ស្រាប់តែកក្រើកឡើងជាថ្មីម្តងទៀត ដោយតារារ៉េប៣រូបនៅក្នុងនោះ បានធ្វើការរ៉េបរួមគ្នា យ៉ាងប្លែកអារម្មណ៍អ្នកគាំទ្រគ្រប់គ្នា តែម្តង។

ជាក់ស្តែង នៅក្នុងបទនេះដែរ មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដោយបានធ្វើការរ៉េប បញ្ចូលជាមួយបទចម្រៀងដ៏ពេញនិយមរបស់តារា វណ្ណា ដា «Why You So Jo» ជាមួយនឹងការរ៉េបថ្មីរបស់ ខ្មែរមួយជីវិត និងRezzy ដែលធ្វើឲ្យមហាជនជាច្រើនពេញចិត្ត ជាមួយនឹងការធ្វើបទបែបនេះតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបទថ្មីដែលមានការរ៉េបរួមគ្នាយ៉ាងប្លែក ពីតារាទាំង៣ដួងនេះ ក៏មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមកាលពីយប់មិញនេះ ដែលមានការស៊ែរតៗគ្នា រីឯអ្នកចូលទស្សនាក៏ច្រើនខ្លាំងគួរឲ្យកត់សម្គាល់។

មកទល់នឹងពេលនេះ បទចម្រៀងរបស់តារាវ័យក្មេងទាំងនេះ មានអ្នកចូលទស្សនា ១ម៉ឺនជាងដងឯណោះ។ ក្រោយពីបានស្តាប់នូវបទមួយនេះ  ក៏មានអ្នកគាំទ្រជាច្រើនទន្ទឹងមើលបទថ្មីៗ ប្លែកៗពីពួកគេបន្តទៀតផងដែរ៕

សូមធ្វើការស្តាប់ចម្រៀងខ្លាំងក្រោមនេះ៖

វណ្ណា ដា
បទថ្មីពីតារារ៉េបទាំង៣ ច្រៀងរួមគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណា ដា