ហ្វីលីពីន៖ បើនិយាយពីប្រជាប្រិយភាពរបស់នាង Marian Rivera ហៅម៉ារីម៉ា រូបនាងមិនត្រឹមតែទទួលបានកេរ្តិ៍ឈ្មោះល្បីក្នុងប្រទេសរបស់ខ្លួននោះទេ សូម្បីតែនៅប្រទេសកម្ពុជាឯនេះវិញ ក៏រូបនាងមានអ្នកគាំទ្រមិនតិចនាក់នោះដែរ។

យ៉ាងណាមិញ បើក្រឡេកមកមើលជីវិតឯកជនរបស់តារាស្រីរូបនេះវិញ ដូចដែលប្រិយមិត្តមួយចំនួនជ្រាបហើយថា នាងម៉ារីម៉ា កំពុងតែពពោះកូនប្រុសទី២ ដែលនឹងជិតសម្រាលក្នុងពេលឆាប់ៗខាងមុននេះ ហើយរូបនាងក៏បានប្រារព្ធកម្មវិធីដើម្បីអបអរស្វាគមន៍កូនប្រុសជាទីស្រលាញ់រូបនេះ កាលពីថ្មីៗនេះផងដែរ។

ស្រាប់តែថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានធ្វើឲ្យអ្នកគាំទ្ររបស់នាង ម៉ារីម៉ា រំភើបចិត្តយ៉ាងខ្លាំង ក្រោយពីដឹងដំណឹងគួរឲ្យចាប់អារម្មណ៍មួយថា បើទោះជានាង ម៉ារីម៉ា កំពុងតែពពោះកូនប្រុសទី២ ជិតនឹងសម្រាលក៏ពិតមែន ក៏ប៉ុន្តែនាងនៅតែរក្សាតំណែងលំដាប់លេខ១ ជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតជាងគេ នៅក្នុងប្រទេស ដោយលទ្ធផលនេះ បានដោយសារតែអ្នកគាំទ្រជាអ្នកបោះឆ្នោតឲ្យ។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា នាង ម៉ារីម៉ា ពិតជាពូកែថែសម្រស់ខ្លាំងមែនទែន ព្រោះថាបើទោះជានាង កំពុងពពោះកូនទី២ក្តី ក៏នាងនៅតែមានភាពទាក់ទាញ និងប្រជាប្រិយភាពមិនធ្លាក់ចុះនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]