ន័រវែស៖ Ghost គឺជាឈ្មោះឆ្កែរោម.សក្បុសមួយក្បាល (ពូជ Samoyed Dog) ដែលបច្ចុប្បន្ននេះវាកំពុងតែទទួលបានប្រជាប្រិយភាព ការស្រលាញ់ចូលចិត្តពីសំណាក់មហាជន និងអ្នកនៅលើបណ្តាញសង្គមជាច្រើន ជុំវិញនឹងទេពកោស្យ ឬភាពខុសប្លែករបស់វាពីសត្វឆ្កែដទៃ ព្រោះថាវាតែងតែចូលចិត្តលូច្រៀងនៅពេលដែលឮភ្លេងចម្រៀង។

ឆ្កែដ៏គួរឲ្យស្រលាញ់ Ghost

ជាការពិតណាស់ Ghost (ឆ្កែញី) វាមិនត្រឹមតែជាសត្វឆ្កែដ៏ឆ្លាត និងមានសមត្ថភាពទេពកោសល្យទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាកូនឆ្កែមួយក្បាលដ៏គួរឲ្យស្រលាញ់ ភ្នែកតឹងៗដូចកូនតុក្កតា ដែលធ្វើឲ្យគ្រប់គ្នាឃើញហើយ ចង់បានវាយកទៅចិញ្ចឹមជាខ្លាំង។

បើតាមប្រភពបានឲ្យដឹងថា Ghost វាតែងតែបន្លឺសូរលូរបស់វា នៅរាល់ពេលណាដែលម្ចាស់របស់វា បានចាក់បទចម្រៀង (ភាគច្រើននៅក្នុងបន្ទប់)។ ពោលគឺមានន័យថា សំឡេងលូរបស់វា គឺវាព្យាយាមលូទៅតាមសាច់ភ្លេងចម្រៀង ដែលហាក់បីដូចជាវាចង់បង្ហាញប្រាប់ថា វាកំពុងតែច្រៀងតាមបទចម្រៀងនោះដែរ។

ឆ្កែដ៏គួរឲ្យស្រលាញ់ Ghost

លក្ខណៈពិសេសរបស់វាខុសពីសត្វឆ្កែដទៃបែបនេះហើយ ទើបបានជា Ghost ទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតត្រូវបានម្ចាស់របស់វា បង្កើតជាគណនីអ៊ីនស្តាក្រាមមួយសម្រាប់វាផ្ទាល់ ដើម្បីបង្ហោះចែកចាយនូវវីដេអូឃ្លីបផ្សេងៗទាក់ទងនឹងវាតែម្តង ខណៈមកទល់ពេលនេះមានអ្នកចុចតាមដាន (Followers) ជាងខ្ទង់ជាង ៣សែននាក់ឯណោះ។

Aline Tollefsen Sondrol និង Kristoffer Rosenberg ជាម្ចាស់ឆ្កែដ៏គួរឲ្យស្រលាញ់នេះ បានឲ្យដឹងថា Ghost កើតនៅកំឡុងឆ្នាំ២០១៦ បើគិតមកដល់ពេលនេះ វាមានអាយុចូលចង់ ៣ឆ្នាំហើយ។ ពួកគេកត់សម្គាល់ឃើញថា Ghost វាទេពកោសល្យពិសេស ទើបសម្រេចចិត្តបង្កើតគណនីអ៊ីនស្តាក្រាមមួយសម្រាប់វា ងាយស្រួលក្នុងការចែករំលែកវីដេអូសម្ដែងរបស់វា ដើម្បីឲ្យគ្រប់គ្នាបានឃើញ។ Ghost ធ្លាប់លូច្រៀងតាមតារាស្រី Beyonce និងតាមកម្មវិធី Ellen នៅកញ្ចក់ទូរទស្សន៍ជាដើម។

ឆ្កែដ៏គួរឲ្យស្រលាញ់ Ghost

ម្ចាស់ Ghost បានឲ្យដឹងទៀតថា មានអ្នកលេងបណ្តាញសង្គមជាច្រើន តែងបានផ្ញើសារមកពួកគេនៅពេលណាដែលពួកគេក្របង្ហោះវីដេអូថ្មីៗទៀតពី Ghost ។ លើសពីនេះ អ្នកស្រលាញ់និងគាំទ្រ Ghost ថែមទាំងបានសរសើរវាមិនដាច់ពីមាត់ ពីទេពពកោសល្យ និងរូបរាងដ៏ស្អាត និងគួរឲ្យស្រលាញ់របស់វាថែមទៀតផង៕

ទស្សនាវីដេអូខាងក្រោម៖ 

ឆ្កែដ៏គួរឲ្យស្រលាញ់ Ghost
ឆ្កែដ៏គួរឲ្យស្រលាញ់ Ghost
ឆ្កែដ៏គួរឲ្យស្រលាញ់ Ghost
ឆ្កែដ៏គួរឲ្យស្រលាញ់ Ghost
ឆ្កែដ៏គួរឲ្យស្រលាញ់ Ghost
ឆ្កែដ៏គួរឲ្យស្រលាញ់ Ghost
ឆ្កែដ៏គួរឲ្យស្រលាញ់ Ghost
ឆ្កែដ៏គួរឲ្យស្រលាញ់ Ghost

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]