ភ្នំពេញ៖ កាលពីយប់ប្រហែលម៉ោង១១ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម និងកន្លែងកើតហេតុ នៅក្បែរផ្សារទំនើបអ៊ីអន១ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយអតីតអ្នកប្រដាល់ខ្មែរលោក ឡោ សំណាង ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ រហូតផ្ទុះជាអំពើហិង្សាក្មេងស្ទាវមួយក្រុមព្រួតវាយ របួសធ្ងន់ធ្ងរ។

តាមរយៈវីដេអូ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូង មានការប៉ះទង្គិចគ្នាបន្តិចបន្តួច ក៏ប៉ុន្តែក៏ទាស់សម្តីនឹងគ្នារហូត ក្មេងៗមួយក្រុមបាននាំគ្នាជិះម៉ូតូជាច្រើនគ្រឿង មកព្រួតវាយលោក ធ្វើឲ្យបាក់ម្រាមកូនដៃ និងធ្វើឲ្យងប៉ោងមុខទ្រោមខ្លួន។

មុនពេលកើតហេតុភាគីខាងក្រុមក្មេងស្ទាវបាននិយាយាថា៖ លោកឡោ សំណាងបានបើករថយន្តប៉ះពួកគេហើយ មិនព្រមឈប់សុំទោសទើបធ្វើឲ្យពួកគេខឹងក៏បើកម៉ូតូស្ទាក់មុខរថយន្ត ដើម្បីឲ្យលោកសុំទោស។

ដោយឃើញកីឡាកររូបនេះ ចុះមកពីលើរថយន្ត មិនព្រមសុំទោសពួកគេ ទើបកើតជារឿងទាស់សម្តីគ្នារហូតផ្ទុះជាហិង្សាតែម្តង។ តែទោះជាយ៉ាងណាលោកក៏ដឹងថាខុសរៀងខ្លួន និងបានសម្រួលគ្នាហើយ តែនៅតែមានបញ្ហាទាំងនេះកើតឡើង ក្មេងៗបាននាំគ្នាមកវាយលោក៕

វីដេអូពី៖ ព័ត៍មានបន្ទាន់ៗក្នុងសង្គម 

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

លោកឡោ សំណាង អ្នកប្រដាល់ខ្មែរ
ឡោ សំណាង ក្នុងហេតុការណ៍
ឡោ សំណាង ក្នុងហេតុការណ៍
ឡោ សំណាង ត្រូវក្មេងវាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]